លោកយាយម្នាក់ សង្ស័យបុគ្គលិក ធនាគារ បង្ខំឱ្យសង លុយជំនួសកូន ឡើងឈាមខ្លាំង រហូតដល់ស្លាប់
សៀមរាប ៖ លោកយាយចំណាស់ម្នាក់ អាយុជាង ៧០ឆ្នាំ ដែលមានជីវភាព ខ្សត់ខ្សោយ រស់នៅភូមិ ស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្ដសៀមរាប បានដាច់ខ្យល់ស្លាប់ សង្ស័យថា អាចបណ្ដាលមក ពីលើសឈាមខ្លាំង ព្រោះតែរន្ធត់ ចិត្ដនិងភ័យ ពេលដែល ក្រុមបុគ្គលិក ភ្នាក់ងារធនាគារភូមិ បាននាំយកលោកយាយ ទៅផ្ដិតមេដៃឱ្យសង លុយជំនួសកូន នៅសាលាឃុំ ។
ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះបាន កើតឡើងកាលពី ព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០១៤ ធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិដែល ដឹងរឿងនេះ មានការរិះគន់ យ៉ាងខ្លាំង ចំពោះភ្នាក់ងារ ធនាគារភូមិថា មិនបានយោគយល់ និងប្រព្រឹត្ដទង្វើបែបនេះ រហូតធ្វើឱ្យជនរង គ្រោះស្លាប់ ។
យោងតាមប្រភព ព័ត៌មានពី ប្រជាពលរដ្ឋ នៅភូមិស្វាយតាដោក បានឱ្យដឹងថា កាលពី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នោះ មានបុគ្គលិក ធនាគារភូមិ ចំនួន៤នាក់ បានមកផ្ទះលោកយាយ ខ្លេង នួន អាយុ៧៤ឆ្នាំ ដោយនាំគាត់ ទៅសាលាឃុំ ដើម្បីផ្ដិតមេដៃ ឱ្យសងលុយ ជំនួសកូនគាត់ ចំនួន៥០០ដុល្លារ ។
សេចក្ដីរាយការណ៍ បានបន្ដទៀតថា នៅពេលដែល បុគ្គលិកធនាគារភូមិ ទៅបបួល លោកយាយឱ្យ ផ្ដិតមេដៃសង ប្រាក់ជំនួសកូន នោះ លោកយាយ ខ្លេង នួន បានបដិសេធមិនទៅ ដោយសារមិន ទាន់ពិសាចំណី និងមិនស្រួលខ្លួន (មានជំងឺ លើសឈាម) ។ ប៉ុន្ដែបែរជា បុគ្គលិកទាំងនោះ នៅតែបង្ខំ ហើយដឹកគាត់ តាមម៉ូតូឆ្ពោះ ទៅសាលាឃុំ ដើម្បីឱ្យផ្ដិត មេដៃលើ កិច្ចសន្យាសងប្រាក់ ។ លុះពេលលោក យាយត្រឡប់មកផ្ទះវិញ ស្រាប់តែមានអាការៈ មិនស្រួលខ្លួនរហូត ដាច់ខ្យល់ស្លាប់តែម្ដង ទើប ធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ជាច្រើននាក់ ។
យោងតាមប្រភព ព័ត៌មានដដែល ដំណើររឿងនោះ គឺកូនរបស់លោកយាយ ឈ្មោះ អេង វណ្ណៈ និងប្រពន្ធឈ្មោះ លី សុនី បានខ្ចីលុយ ធនាគារភូមិ ចំនួន៥០០ដុល្លារ ប៉ុន្ដែបានសង រួច៦ខែមកហើយ មិនទាន់ដឹងថា នៅសល់ ប៉ុន្មានទៀតនោះទេ ។ លុះដល់ព្រឹក ថ្ងៃទី២៩ ខែធ្នូនោះ បែរជាក្រុមបុគ្គលិក របស់ធនាគារភូមិ មកទាមទារឱ្យគាត់ សងបំណុលជំនួស កូនទៅវិញ រហូតធ្វើឱ្យ បាត់បង់ជីវិតតែម្ដង ។
យ៉ាងណាក៏ដោយនោះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនទាន់អាចសុំ ការបកស្រាយ ណាមួយពី បុគ្គលិកធនាគារភូមិ បាននៅឡើយ ទេ ចំពោះការលើក ឡើងខាងលើនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!