[Update] លេង​ល្បែង​អស់​ប្រាក់​បណ្ណា​ការ​ខាង​ប្រុស​ទាម​ទារ​កំណត់​ថ្ងៃ​ការ​ អត់ប្រាក់​ការ​ កូន​ក្រមុំធ្វើ​ចោរ​ប្លន់​

 
 

ខេត្តស្វាយរៀង ៖ មានរឿងគួរឱ្យ ហួសចិត្តមួយ កាលពីប៉ុន្មានថ្ងៃមុន ដែលនាងក្រមុំ ជាកម្មការិនីម្នាក់ ក្លាយខ្លួនជា ចោរប្លន់ ដ៏ឃោរឃៅ ដោយចាក់ កម្មករម្នាក់ ជាម្ចាស់ម៉ូតូ រហូតធ្លាយពោះវៀន ចេញមកក្រៅប៉ង ប្លន់យកម៉ូតូ តែក៏ត្រូវគេ ទាន់ហើយ ព័ទ្ធចាប់ខ្លួន បានភ្លាមៗ។  ក្រោយពីត្រូវចាប់ខ្លួន ស្ត្រីរូបនេះ សារភាពថា បានជាខ្លួន ហ៊ានធ្វើចោរប្លន់ មកពីចង់បាន ប្រាក់យកមក រៀបការ ជាមួយគូដណ្តឹង ដែលបានភ្ជាប់ពាក្យ ហើយ តែគ្មានប្រាក់ រៀបចំមង្គលការ ដោយសារប្រាក់ បណ្តាការនោះ យកទៅលេង ចាញ់ល្បែង នៅកាស៊ីណូ អស់ទៅហើយ ។

ម្យ៉ាងទៀត បុរសជាគូដណ្តឹង បានសុំឱ្យ ខាងស្រីកំណត់ ថ្ងៃរៀបការ ក៏ប៉ុន្តែ ម្តាយនាងនិយាយថា រកលុយយ៉ាងម៉េច បានរៀបការ រកខ្លួនឯងទៅ ចំណែកគាត់ គ្មានប្រាក់ឯណា ចេញថ្លៃរៀបការទ្បើយ ។ ដោយសារ មូលហេតុបែបនេះ ទើបនាងសម្រេចចិត្ត ធ្វើសកម្មភាព ប្លន់ តែត្រូវអ្នកស្រុក ព័ទ្ធចាប់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ច បញ្ជូនមក សាលាដំបូងខេត្ត ចាត់ការ និងចេញដីកា ដាក់ពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន នៅថ្ងៃទី២៧ ធ្នូ ។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ធ្នូ មានករណី ជនសង្ស័យ ជាស្ត្រីដៃឆើត ម្នាក់ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន មានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងស្វាយរៀង បានធ្វើសកម្មភាព ចាក់ប្លន់យុវជនម្នាក់ ធ្លាយពោះវៀន មួយទ្រេល ខណៈបបួល យកទៅកន្លែងស្ងាត់ ប៉ុនប៉ងប្លន់ យកម៉ូតូ និងខ្សែ.កមាស ។

ប៉ុន្តែការប៉ុនប៉ងនេះ មិនបានសម្រេចទេ ដោយត្រូវអ្នកស្រុក ឃើញ ក៏ព្រួតគ្នា ព័ទ្ធចាប់បាន ប្រគល់ឱ្យ សមត្ថកិច្ច នាវេលា ម៉ោង៦ល្ងាច ដដែល នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។

បើតាមនគរបាល ក្រុងបាវិត ឱ្យដឹងថា ស្ត្រីដៃឆើតនេះ បានបបួល ជនរងគ្រោះឈ្មោះ រួន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេនហាតធេន ជាមួយគ្នា មានទីលំនៅ ភូមិគុម្ពោតលៀប សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយជួលឱ្យ ឌុបទៅផ្សារ ក្នុងមណ្ឌលកម្សាន្ត ក្រុងបាវិត ដើម្បីរកទិញ អីវ៉ាន់ និងឌុបបន្ត ទៅស្រុកចន្ទ្រា ដោយឱ្យ តម្លៃ២ម៉ឺនរៀល ។ ដោយឃើញនាង ជាស្រីស្អាតផង ក៏យល់ព្រម ដឹកចេញ ពីតំបន់សេដ្ឋកិច្ច ពិសេស មេនហាតធេន ទៅមណ្ឌល កម្សាន្ត ដែលនៅទីនោះ នាងបានទិញ កាំបិតចិតបន្លែមួយ ដាក់ក្នុងកាបូប រួចទ្បើង ជិះម៉ូតូ ឱ្យឌុបចេញទៅ តាមផ្លូវតាព្រឹម ។

ពេលដល់ខាងត្បូង ចម្ការកូនគគីរ ក៏ឱ្យជនរងគ្រោះ បើកម៉ូតូ ត្រទ្បប់មក ផ្លូវជាតិវិញ រួចជិះទៅតាម ផ្លូវភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ផុតផ្ទះអ្នកស្រុក ដល់កន្លែងស្ងាត់ ក៏ដកកាំបិត ចុងស្រួច ចាក់ពោះ ជនរងគ្រោះ មួយកាំបិត ធ្លាយចេញ ពោះវៀន មួយទ្រេល ។

ក្នុងហេតុការណ៍នេះ ជនរងគ្រោះ ក៏ឈប់ម៉ូតូ ឯស្ត្រីដៃឆើត ក៏ឆក់យក ខ្សែ.ក ជនរងគ្រោះ ទម្ងន់៥ជី តែមិនបានសម្រេច ដោយសារ ប្អូនប្រុស ជនរងគ្រោះ មកតាមក្រោយ ឃើញក៏ស្រែក ឆោទ្បោឱ្យគេជួយ ។ ពេលនោះដែរ អ្នកស្រុកឮ ក៏នាំគ្នាព័ទ្ធ ស្ទាក់ចាប់បានភ្លាមៗ រួចប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ រដ្ឋបាល សង្កាត់ព្រៃអង្គញ់ ចាត់ការតាម ផ្លូវច្បាប់ ។

ចោរស្រីក្រមុំរូបនេះ បានសារភាព ប្រាប់សមត្ថកិច្ចថា មុនពេលនាង ចូលធ្វើការ នៅរោងចក្រ នាងតែងដើរលេង និងបានលក់ខ្សែ.ក ខ្សែដៃ និងក្រវិលមាស ដែលម្តាយទិញឱ្យពាក់ យកទៅចាយអស់ និងលួចប្រាក់ យកទៅលេងល្បែង នៅកាស៊ីណូ អស់ជាច្រើនទៀត ទើបម្តាយខឹង ។

មិនត្រឹមតែប៉ុណ្ណោះ ម្តាយចេះតែ សួររកខ្សែ.ក ខ្សែដៃនោះរហូត ហើយនាង តែងកុហកម្តាយថា យកឱ្យមិត្តភក្តិខ្ចី លុះពេល គូដណ្តឹងមក សុំឱ្យកំណត់ ថ្ងៃការ ម្តាយខឹង និយាយថា រកលុយឯណាបានការ រកខ្លួនឯងទៅ ។ ពេលនោះ ដោយគ្មានជម្រើស ក៏ដាច់ចិត្ត ធ្វើជាចោរប្លន់ ម្យ៉ាងដោយឃើញ ជនរងគ្រោះ ពាក់ខ្សែ.កធំ ក៏មានគំនិតចង់ប្លន់ ទើបប្រើល្បិច ទៅបបួលឱ្យ ជនរងគ្រោះ ឌុបទៅផ្សារ ក្នុងមណ្ឌលកម្សាន្ត ទិញអីវ៉ាន់ រួចបបួលឱ្យ ឌុបបន្ត រហូតមានឱកាសក៏ប្លន់ ។

ស្ត្រីសង្ស័យនិយាយថា មុនដំបូង នាងគ្រាន់តែ ភ្ជង់ឱ្យដោះខ្សែ.ក រួចយកសោម៉ូតូ ជិះចេញ ក៏ប៉ុន្តែ ពេលជនរងគ្រោះ ដោះខ្សែ.ក ឱ្យហើយ ហុចសោម៉ូតូឱ្យ ក៏ប្រតាយ ដណ្តើមយក ខ្សែ.ក និងសោម៉ូតូវិញ ទើបនាង ចាក់មួយកាបិត ឱ្យរងរបួសទៅ គឺពុំមានបំណង ប្លន់សម្លាប់ទេ ។ សមត្ថកិច្ច បានធ្វើការ សន្និដ្ឋានថា ស្ត្រីរូបនេះ ពិតជារៀបចំ ផែនការប្លន់ ទុកជាមុន យូរថ្ងៃមកហើយ ៕


កូនក្រមុំធ្វើចោរប្លន់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម