ជនមិនស្គាល់មុខ លបចូលក្រោមផ្ទះ បាញ់ប្រហារជាច្រើនគ្រាប់ ប៉ងសម្លាប់ មួយគ្រួសារ

 
 

ខេត្តកំពង់ចាម ៖ មានការភ្ញាក់ផ្អើលមួយ ខណៈមានជន មិនស្គាល់មុខ បានលបចូលក្រោមផ្ទះ ប្រជាពលរដ្ឋម្នាក់ និងយកកាំភ្លើងខ្លី មកធ្វើការបាញ់ប្រហារ ពីក្រោមផ្ទះ ដើម្បីប៉ងសម្លាប់ សមាជិកណាម្នាក់ ប៉ុន្តែហេតុការណ៍នេះ មិនមានអ្នកស្លាប់នោះទេ គ្រាន់តែរងរបួស កូនម្ចាស់ផ្ទះម្នាក់ តែប៉ុណ្ណោះ កាលពីវេលា ម៉ោង០៣ទៀបភ្លឺ ថ្ងៃទី៣១ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច ភូមិអូរធ្នាប់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។

ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើ ត្រូវបានស្គាល់ឈ្មោះ ធុច រឿន អាយុ៥៧ឆ្នាំ (ជាឪពុកអ្នករងគ្រោះ) ចំណែកឯអ្នក រងរបួសវិញឈ្មោះ រឿន ភារី ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសត្រង់ប្រអប់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ គ្រួសារខាងលើកំពុង ដេកលង់លក់នៅលើផ្ទះ ដោយយើង មិនទាន់ដឹងថា មានសមាជិក ប៉ុន្មាននាក់នោះទេ លុះដល់វេលាខាងលើ ក៏មានជនមិនស្គាល់មុខ លបចូលក្រោមផ្ទះ ធ្វើការបាញ់ប្រហារតែម្តង រួចរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវ រកមុខសញ្ញា យ៉ាងក្តៅគគុក ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម