UPDATE ថ្មីចុងក្រោយ! សាកសព ដែលរកឃើញ មានតែចំនួន ៦ នាក់ប៉ុណ្ណោះ ខណៈតំរុយ ជាច្រើនទៀត នៃយន្តហោះ QZ8501 ត្រូវបានរកឃើញ! (មានវីដេអូ)

 
 

ឥណ្ឌូនេស៊ី៖ មកទល់ពេលនេះ ក្រុមសង្រ្គោះ បានកំពុងតែ ដុតដៃដុតជើង ក្នុងការរុករក ជនរងគ្រោះ ដែលស្ថិតនៅលើ យន្តហោះ AirAsia QZ8501 បន្ទាប់ពីមាន ការប្រទះឃើញ នូវបំណែក យន្តហោះ ក៏ដូចជា សាកសព អណ្តែតនៅលើ ទឹក ជាបន្តបន្ទាប់មក។

យោងតាម របាយការណ៍ ចុងក្រោយបំផុត ដែលបានមកពី សារព័ត៌មាន CNN បានបញ្ជាក់ថា ចំនួនសាកសព ដែលក្រុមអាជ្ញាធរ ឥណ្ឌូនេស៊ី បានរកឃើញ និង ស្រង់ចេញ ពីទឹកសមុទ្រ មានត្រឹមតែ ៦នាក់ ប៉ុណ្ណោះ។ រីឯរបាយការណ៍ ដែលបានចេញពីពេលមុនថា មានចំនួន ៤០នាក់នោះ គឺជាការ ភ័ណ្ឌច្រឡំ ក្នុងការផ្តល់ សេចក្តីរាយការណ៍ ប៉ុណ្ណោះ។ ចំណែកប្រតិបត្តិការ រុករក និង ជួយសង្រ្គោះ កំពុងតែបន្ត យ៉ាងយកចិត្ត ទុកដាក់បំផុត។

លើសពីនេះទៀត ក្រុមអាជ្ញាធរ ក៏បានសំគាល់ឃើញថា មានស្រមោលខ្មៅ ដ៏ធំមួយ ស្ថិតនៅក្រោម សមុទ្រដែលមាន ជម្រៅប្រហែលជា ៥០ម៉ែត្រ និង អាចជាកន្លែង ដែលយន្តហោះ បាត់ការទាក់ទង ចុងក្រោយបំផុត ទើបធ្វើឲ្យ ពួកគេជឿជាក់ថា វាគឺជារូបរាង របស់ យន្តហោះ AirAsia QZ8501 ដែលស្ថិតនៅទីនោះ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ព្រឹកនេះ ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី បានរាយការណ៍ មកថា កំទេចកំទី ដែលមានពណ៌ ក្រហម សនិងខ្មៅ ត្រូវបានអណ្តែត នៅលើសមុទ្រជ្វា (Java) ក្បែរតំបន់កោះ បូណេអូ ដែលជាតំរុយ បង្ហាញថា យន្តហោះទាំងមូល និង ជនរងគ្រោះ នឹងអាចរកឃើញ ក្នុងពេលឆាប់ៗនេះ។

ហេតុការណ៍មួយនេះ ត្រូវបានប្រជាជន និង ជាពិសេស មេដឹកនាំប្រទេសជាច្រើន ក្នុងពិភពលោក បាននាំគ្នាចូលរួម រំលែកទុក្ខ ដ៏ក្រៀមក្រំនៃ គ្រួសារ និង សាច់ញាតិ របស់ជនរងគ្រោះ ដែលជាអ្នកដំណើរ ស្ថិតនៅលើយន្តហោះ AirAsia QZ8501 ដោយក្នុងនោះដែរ លោក Tony Fernandes ប្រធានអគ្គនាយក នៃក្រុមហ៊ុន AirAsia ផ្ទាល់តែម្តង បានបង្ហោះសារ នៅលើ Twitter របស់លោក ដោយមានសេចក្តីថា «បេះដូងរបស់ខ្ញុំ ពេលនេះពោរពេញ ទៅដោយទុក្ខព្រួយ និងក្រៀមក្រំ ជាខ្លាំងចំពោះ គ្រួសាររបស់ អ្នកដែលស្ថិតនៅលើ យន្តហោះ QZ8501។ តំណាងឲ្យក្រុមហ៊ុន AirAsia ខ្ញុំសូមចូលរួម រំលែកទុក្ខ យ៉ាងក្រៃលែង រកអ្វីប្រៀបពុំបាន នេះផង»

Khmerload នឹងធ្វើការចុះផ្សាយ ព័ត៌មាន Update បន្តបន្ទាប់ជូនប្រិយមិត្តទៀត...

រូបភាពនៃ វត្ថុកំទេចកំទី និងសាកសពដែល ប្រទះឃើញ អណ្តែតនៅលើ ទឹកសមុទ្រ៖



រូបភាពនៃ វ៉ាលីនិង វត្ថុផ្សេងទៀត ដែលក្រុមអាជ្ញាធរ ទើបតែស្រង់ ចេញពីទឹកបាន៖




រូបភាពនៃ ការទួញយំ របស់ក្រុមគ្រួសារ នៃជនរងគ្រោះ៖





ប្រភព៖ Dailymail | CNN

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម