អ៊ុំ គន្ធា សម្រេចបំណងក្រោយ ទទួលបានឱកាស ឡើងច្រៀងជាថ្មី
រាជធានីភ្នំពេញ ៖ នៅទីបំផុតអតីតតារាចម្រៀង ដែលបាន ស្រអាប់ពណ៌ ក្រោមដំបូលផ្ទះ ដ៏ក្រខ្សត់នាង អ៊ុំ គន្ធា បានសម្រេច បំណងរបស់ខ្លួន បន្ទាប់ពីនាងមានឱកាស បង្ហាញវត្តជាថ្មី លើឆាកប្រគុំតន្ត្រី របស់ស្ថានីយ ទូរទស្សន៍បាយ័ន កាលពីចុងសប្តាហ៍ កន្លងទៅនេះ។
ភាពរីកមុខរីកមាត់ជាថ្មី ក្នុងការកាន់ក្បាលមេក្រូ ច្រៀងជាថ្មីឡើងវិញ របស់ អ៊ុំ គន្ធា នាពេលនេះកើតឡើង បន្ទាប់ពីនាងបានចាកចេញ ពីមណ្ឌលកែប្រែគ្រឿងញៀន ប្រកបដោយលទ្ធផល ហើយបានអំពាវនាវ សុំការច្រៀងតាម បណ្តាលស្ថានីយ ទូរទស្សន៍ផ្សេងៗ ឡើងវិញ ខណៈពេលដែល ការព្យាយាមថែរក្សា សុខភាពរបស់នាង កាន់តែប្រសើរជាងមុន។
អ៊ុំ គន្ធា បានបង្ហើរសំនៀង សម្រាប់ទស្សនិកជន បានជាធម្មតា ដូចទៅនឹងអ្វីដែលនាង ធ្លាប់បានធ្វើពីមុនមក ខណៈពេលដែល សាច់ឈាម និងរូបសម្រស់របស់នាង ហាក់ស្រស់ថ្លា លែងស្រអាប់ពណ៌ ដូចជាមុនផងដែរ។
ក្នុងនាមជាអ្នកផ្ចុងផ្តើម និងជាប្រធានសមាគម សិល្បករខ្មែរលោក សុះ ម៉ាច បានសម្តែង ការត្រេកអរយ៉ាងខ្លាំង ចំពោះការសម្រេចបំណង របស់អ្នកនាង អ៊ុំ គន្ធា ដែលបានឡើងច្រៀង ជាថ្មីឡើងវិញ និងជាលើកដំបូង នៅស្ថានីយ ទូរទស្សន៍បាយ័ន នាពេលនេះ បន្ទាប់ពីអាក់ខាន មកជាយូរ។ លោកបញ្ជាក់ថា តាមរយៈការបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ជាថ្មីរបស់នាង នាពេលនេះ សបញ្ជាក់ថា ទាំងសិល្បករ និងអ្នករៀបចំកម្មវិធី របស់ស្ថានីយទូរទស្សន៍ មិនបានស្អប់ខ្ពើម និងរើសអើង លើរូបនាងឡើយ បើទោះបីជាពេលនេះ នាងបាននឹង កំពុងតែផ្ទុកនូវ មេរោគដ៏កាចសាហាវ នៅក្នុងខ្លួនក៏ដោយ។ លោកបន្ថែមថា ក្រោយពេលបានឡើង ប៉ុស្តិ៍ទូរទស្សន៍ជាថ្មីនេះ អ៊ុំ គន្ធា បានធ្វើការសន្យា ជាមួយលោក នឹងមិនបណ្តែតបណ្តោយ ខ្លួនឲ្យដូចមុនឡើយ ពោលគឺនាងនឹងខិតខំ ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ បន្ថែមទៀត។
ក្នុងនាមប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានសុំអំពាវជាថ្មី ដល់បណ្តាលស្ថានីយ ទូរទស្សន៍ដទៃទៀត មេត្តាជួយសម្រួល ឲ្យអ្នកនាង អ៊ុំ គន្ធា បានឡើងច្រៀង បន្តទៀតផង ដើម្បីឲ្យនាង មានឱកាសរកប្រាក់ មកផ្គត់ផ្គង់ ជីវភាពគ្រួសារ ដែលកំពុងតែយាប់យឿន នាពេលបច្ចុប្បន្ននេះ។ លោកសង្ឃឹមថា បណ្តាលអ្នករៀបចំកម្មវិធី របស់ស្ថានីយ ទូរទស្សន៍នានា និងមានការយោគយល់ ហើយមិនរើសអើង ក្នុងការហៅអតីតារាចម្រៀង ដ៏កំសត់ម្នាក់នេះ ឡើងច្រៀងជាថ្មី ឡើងវិញឡើយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!