បុរសម្នាក់ មកដេកស៊ីឈ្នួលដក ដំឡូងឱ្យគេ គាំងបេះដូងស្លាប់នៅ ក្នុងខ្ទមកំសត់

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់នាំប្រពន្ធ និងកូនមកពី ខេត្តកំពង់ចាម ដើម្បីស៊ីឈ្នួល ដកដំឡូងឱ្យគេ បានគាំងបេះដូងស្លាប់ នៅក្នុងខ្ទមជរាមួយ ក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។ ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ធ្នូ ២០១៤ ។

លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ កេង ស្នា អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ កែវ គន្ធា អាយុ៤៣ឆ្នាំ ប្តីប្រពន្ធនេះមាន ស្រុកកំណើតនៅឯ ខេត្តកំពង់ចាម។ ជនរងគ្រោះ រួមជាមួយប្រពន្ធ និងកូនប្រុស/ស្រី ចំនួន២នាក់ មកដេកស៊ីឈ្នួល ដកដំឡូងឲ្យគេ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក នេះទើបបានរយៈពេល ៣ទៅ៤ខែប៉ុណ្ណោះ ។

លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់ ពីស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់នាង កើតរោគបេះដូងនេះ យូរមកហើយ នៅថ្ងៃកើតហេតុ នាងបានទៅ ដាស់ប្តីឲ្យក្រោក តែមិនកំរើក ពេលនោះទើបដឹង ថាប្តីនាងស្លាប់ ហើយការស្លាប់នេះ ដោយសារជម្ងឺបេះដូង ព្រោះគាត់មានជម្ងឺបេះដូង តាំងពីនៅស្រុកកំណើត ៕


សពបុរសរងគ្រោះ


បុរសរងគ្រោះស្លាប់ក្នុងខ្ទមកំសត់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម