គូស្នេហ៍វ័យក្មេង១ គូជិះម៉ូតូដឹកគ្នា ចេញពីធ្វើការ ត្រូវក្រុមចោរស្ទាក់ កាប់ រួចវាយនឹងស្នាប់កាំភ្លើង បែកក្បាល តែប្លន់យកម៉ូតូមិនបានសម្រេច
រាជធានីភ្នំពេញ ៖ គូរស្នេហ៍វ័យក្មេង១គូ បានជិះម៉ូតូមួយគ្រឿង ដឹកគ្នាចេញពីធ្វើការ នៅខារ៉ាអូខេ១កន្លែង ត្រឡប់ទៅផ្ទះវិញ តែពេលធ្វើដំណើរតាមផ្លូវ ក៏ត្រូវបាន ចោរប្លន់១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដែលល្បីឈ្មោះ ខាងស្ទាក់កាប់ និងបាញ់ប្លន់យកម៉ូតូ កក្រើករាជធានីភ្នំពេញនោះ បានធ្វើសកម្មភាព ស្ទាក់កាប់ និងភ្ជង់ប្លន់យកម៉ូតូ១គ្រឿង ពីគូរស្នេហ៍នោះ។ តែដោយសារ បុរសជាសង្សារ មិនខ្លាចបានព្យាយាម ដកយកកូនសោ ចេញពីម៉ូតូ ហើយរត់គេចពី ពួកក្រុមចោរទាំងនោះ ធ្វើឱ្យក្រុមចោរទាំងនោះខឹង ក៏បានយកស្នាប់ កាំភ្លើងខ្លី១ដើម វាយក្បាលបុរស ជាសង្សារនោះ បណ្តាលឱ្យបែកក្បាល ហូរឈាមកក្លាក់ ស្រោចពេញខ្លួន ដើម្បីព្យាយាមដណ្តើម យកកូនសោពីជនរងគ្រោះ តែដណ្តើមយកកូនសោ ពីជនរងគ្រោះមិនបាន ហើយឃើញប្រជាពលរដ្ឋ រត់ទៅចោមរោម មើលច្រើនផងនោះ ធ្វើឱ្យក្រុមចោរ ទាំងនោះភ័យស្លន់ស្លោរ រត់ឡើងជិះលើម៉ូតូ របស់ពួក គេគេចខ្លួនបាត់អស់ទៅ នៅសល់តែម៉ូតូ របស់ជនរងគ្រោះ ដែលក្រុមចោរទាំងនោះ ប្លន់យកមិនបានសម្រេច និងគូស្នេហ៍វ័យក្មេង ទាំង២នាក់ ដែលខាងប្រុស ត្រូវក្រុមចោរវាយ នឹងស្នាប់កាំភ្លើង បែកក្បាលហូរឈាម កក្លាក់ស្រោចពេញខ្លួន ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅគ្លីនិកឯកជនមួយ។ចំណែកម៉ូតូត្រូវបាន ប៉ូលីសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង២ នឹង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ២០១៤ តាមបណ្តោយ ផ្លូវម៉ៅសេតុង ខាងត្បួងស្តុបទេពផន ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ គូរស្នេហ៍វ័យក្មេង រងគ្រោះទាំង២នាក់ ខាងប្រុសឈ្មោះប៉ាន វិចិត្រ អាយុ២៤ឆ្នាំ ជាមន្រ្តីយោធា នៅអគ្គបញ្ជារការផង នឹងជាបុគ្គលិកបំរើការងារ នៅក្នុងខារ៉ាអូខេហ្ស៊ូម ចំណែកខាងស្រីឈ្មោះ ស៊ន ស្រីតូច អាយុ២១ឆ្នាំ បំរើការងារនៅក្នុង ខារ៉ាអូខេរួមគ្នា ស្នាក់នៅក្នុងផ្ទះជួលរួមគ្នា នៅម្តុំពេទ្យព្រះកុសមះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកម៉ូតូដែល ក្រុមចោរប្លន់យកទៅ មិនបានសម្រេចនោះ ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម02 1-5252 ៕
បុរសរងគ្រោះត្រូវចោរវាយបែកក្បាល
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!