រថយន្ត CRV បើកលឿន បុករថយន្ត ឡង់រ៉ូវែ ក្រឡាប់ផ្ញាជើង កណ្តាលផ្លូវ
ភ្នំពេញ ៖ រថយន្ត CRV មួយគ្រឿងទំនង អ្នកបើកលឿន ពេកបានជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ មួយគ្រឿង ចតនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យ រថយន្ត ក្រឡាប់ផ្ញាជើង ស្ថិតនៅតាមផ្លូវនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាម៉ោង ៨៖៥០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ។
លោក គឹម ចន្ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលចុះទៅ ថតរូបផ្ទាល់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5425 បើកដោយបុរសម្នាក់ ជាងអាយុ២០ឆ្នាំ ដែល សមត្ថកិច្ច មិនទាន់បានប្រាប់ អត្តសញ្ញាណ បានធ្វើដំណើរ ក្នុងទិស ដៅពីត្បូងទៅជើង ។ ខណៈបើកកំពុងរថយន្ត ដល់ចំណុច កើតហេតុក៏ ជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7887 បណ្តាលឲ្យរថយន្ត CRV ក្រឡាប់ផ្ញាជើងកណ្តាល ហើយរថយន្ត ឡង់រ៉ូវែ រងការខូចខាត ។
លោក គឹម ចន្ថា បានបន្តទៀតថា ក្នុង ហេតុការណ៍នេះ មិនបណ្តាលឲ្យ នរណារងគ្រោះថ្នាក់ ធ្ងន់ធ្ងរ នោះឡើយ ។ ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សា ទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!