HOT UPDATE: រកឃើញ សាកសពមួយចំនួន អណ្តែតទឹក ក្បែរកន្លែង យន្តហោះ AirAsia QZ8501 បានធ្លាក់
_ កំទេចកំទី ដែលទើបនឹង រកឃើញនោះ គឺពិតជា បំណែករបស់ យន្តហោះ AirAsia QZ8501 ប្រាកដមែន
_ ប្រទះឃើញ សាកសពមួយចំនួន អណ្តែតទឹក ក្បែរកន្លែងដែល យន្តហោះ AirAsia បាត់ដាន ចុងក្រោយបំផុត
_ BBC ចុះផ្សាយថា សាកសពអណ្តែតទឹក ដែលរកឃើញ មានចំនួន ៦នាក់ (UPDATE បន្ថែម)
UPDATE: វេលារសៀល មុននេះបន្តិច បណ្តាញសារព័ត៌មាន ជាច្រើន ទើបតែ ចុះផ្សាយនូវ ព័ត៌មានអំពីការវិវឌ្ឍន៍ ក្នុងការរុករក យន្តហោះ AirAsia។ ព័ត៌មាន ចុងក្រោយថ្មី មួយទៀត ទទួលបានមុននេះ បានបញ្ជាក់ថា ក្រុមមន្ត្រី នៃប្រទេស ឥណ្ឌូនេស៊ី បានអះអាង និង ទទួលស្គាល់ថា បំណែកដែលបានប្រទះឃើញ ទាំងនោះ ពិតជារបស់ យន្តហោះ AirAsia QZ8501 ប្រាកដមែន។
ក្រុមអាជ្ញាធរ របស់ប្រទេស ឥណ្ឌូនេស៊ី ដែលបានជិះលើ ឧទ្ធម្ភាគចក្រ ក្នុងប្រតិបត្តិការស្វែងរក យន្តហោះមួយនេះ បានរាយការណ៍មកថា ពួកគេបានប្រទះឃើញ សាកសពអណ្តែត នៅលើទឹកសមុទ្រ ក្បែរតំបន់ ដែលយន្តហោះ AirAsia ដាច់ការទាក់ទង ជាលើកចុងក្រោយ បំផុត។
លោក Supriyadi អ្នកដឹកនាំ នៃក្រុមការងារ ស្រាវជ្រាវ និងជួយសង្រ្គោះ របស់ប្រទេស ឥណ្ឌូនេស៊ី បាននិយាយថា «កប៉ាល់របស់ កងទ័ពជើងទឹក នៃប្រទេស ឥណ្ឌូនេស៊ី បានកំពុងតែ ធ្វើការស្រង់យក សាកសពទាំងនោះ ហើយចំណែកឯ ស្ថានភាពនៃ សាកសពទាំងនោះ គឺមានសភាព ហើម តែមិនមាន ការខូចខាតអ្វីឡើយ។ យ៉ាងណាមិញ សាកសពទាំងនោះ មិនមានពាក់ អាវគ្របការពារ សុវត្ថិភាពឡើយ ដូច្នេះយើង ត្រូវចំណាយពេល បន្តិចទៀត ដើម្បីបញ្ជាក់ថា សាកសព គឺជាជនរងគ្រោះ ដែលស្ថិតនៅលើ យន្តហោះ AirAsia QZ8501 ប្រាកដមែន ឬយ៉ាងណា»។
លោក Manahan Simorangkir អ្នកនាំពាក្យ ឲ្យកងទាហានជើងទឹកឥណ្ឌូនេស៊ី ក៏បានបញ្ជាក់ថា «ពួកយើងបាន រកឃើញជនរងគ្រោះ មួយចំនួន តែពេលនេះយើង មិនទាន់ដឹងថា ពួកគេទាំងនោះ មានអ្នកខ្លះ នៅរស់ ឬ ក៏ស្លាប់ អស់ទៅហើយ នោះទេ»៕
នេះជាដំណឹង ថ្មីចុងក្រោយ មួយអំពីស្ថានភាពរុករក រយន្តហោះ ដឹកអ្នកដំណើរ AirAsia QZ8501 ហើយយើងនៅតែ សង្ឃឹមថា នឹងអាចមាន អ្នករស់រាន មានជីវិត គេចផុតពី គ្រោះថ្នាក់មួយនេះ៕
ចុចអាន៖ ទីបំផុត រកឃើញ បំណែកកំទេចកំទី យន្តហោះ Air Asia QZ8501
រូបភាពមួយចំនួន បង្ហាញពីទិដ្ឋភាព សោកសង្រេង របស់សាច់ញាតិ នៃអ្នកដំណើរ នៅលើយន្តហោះ AirAsia QZ8501៖
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!