យុត្ថារ៉ា ឆានី សង្ស័យបង្កាត់ភ្លើង ស្នេហ៍ ស្ងាត់ៗ ជាមួយ ស៊ឹម ថៃណា
ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ បានលេចឮពាសពេញ បណ្តាញទំនាក់ ទំនងសង្គម Facebook ថា តារាសម្តែង បុរសសង្ហាមាឌធំ និងជាអតីតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី ត្រូវបាន គេសង្ស័យថា កំពុងតែសំងំ លួចលាក់ បង្កាត់ភ្លើងស្នេហ៍ ស្ងាត់ៗ ជាមួយតារាចម្រៀង សម្បូរ សាច់ដើមទ្រូង នាង ស៊ឹម ថៃណា ។
តាមរយៈរូបថត ត្រូវបានគេយកមកបង្ហោះ ជាសាធារណៈ នៅលើបណ្តាញទំនាក់ ទំនង សង្គម Facebook បានបញ្ជាក់ឲ្យឃើញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែម អង្គុយកៀកកើយ ឱបរឹតគ្នា ប្រៀប ដូចជា គូស្នេហ៍ រវាងតារាសម្តែងជើងចាស់ លោក យុត្ថារ៉ា ឆានី និងតារាចម្រៀង កញ្ញា ស៊ឹម ថៃណា ដែលនេះជា លើកទី១ហើយ បន្ទាប់ពី លោក យុត្ថារ៉ា ឆានី បានលែងលះ អតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា មក គឺគេមិនធ្លាប់ ឃើញរូបលោក បង្ហាញ ភាពជិតដិត ជាមួយនារី ណាម្នាក់ឡើយ។ ទើបតែពេលនេះ ស្រាប់តែមាន រូបថតផ្អែមល្ហែម ជាមួយ តារាចម្រៀង ស៊ឹម ថៃណា ដែលជាដើមហេតុ ធ្វើឲ្យទស្សនិក ជនជាច្រើន មានការចម្ងល់ថា តារាសម្តែង និងចម្រៀងមួយគូនេះ មានចំណង ស្នេហាជាមួយគ្នា តាំងពីពេលណា?
បើតាមរូបថត ដែលគេយកមកបង្ហោះនោះ គឺសង្កេតឃើញថា តារាមួយគូនេះ កំពុងតែ ញុំាបាយ ជាមួយគ្នា និងបញ្ចេញកាយវិកាកៀកកើយ ស្អិតល្មួតប្រៀបដូចស្រមោច និងស្ករ ។ តាមរយៈ ការបង្ហាញរូបថត បែបនេះ ត្រូវបានទស្សនិក ជនជាច្រើន គិតថា តារាមួយគូនេះ មានទំនាក់ ទំនងស្នេហា ជាមួយគ្នាពិតមែន ឬក៏គ្រាន់តែជាឆាកល្ខោន បញ្ឈឺចិត្ត អតីតភរិយា?
ទាក់ទងនឹងព័ត៌មានលេចឮថា តារាប្រុស លោក យុត្ថារ៉ា ឆានី និងតារាចម្រៀង ស៊ឹម ថៃណា ត្រូវគេ សង្ស័យថា បង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នានោះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅតារាទាំងពីរនាក់នេះ បាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានទេ ខណៈស៊ឹម ថៃណា បានប្ដូរ លេខទូរស័ព្ទ ចំណែកលោក យុត្ថារ៉ា ឆានី មិនអាច ខលចូលបាន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!