ប្តីកំពុងដេកឱបស្រី ប្រពន្ធឃើញទាញកាំភ្លើងA.K បាញ់៥គ្រាប់របួសធ្ងន់
ខេត្តឧត្តរមានជ័យ៖ ស្ត្រីម្នាក់ទៅលេងប្តីនៅក្នុងបន្ទាយទាហានស្រាប់តែប្រទះឃើញ ប្តីកំពុងដេកឱបស្រី ថ្មីក៏ឡើងកំដៅ ក្នុងចិត្តបានស្ទុះ ទៅទាញ កាំភ្លើងA.Kស្វាយបត់ បាញ់សំដៅប្តី ចំនួន៥គ្រាប់ ត្រូវ២គ្រាប់ បណ្តាល ឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ ផ្អើល កាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ធ្នូ ២០១៤ នៅភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ ណែម វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ ជាទាហានអង្គភាពយោធភូមិភាគទី៤ប្រចាំទិស ស្រុកត្រពាំងប្រាសាទ បានយក ស្រីកំណាន់ចិត្តរបស់ខ្លួនមក ដេកឱបថើបនៅក្នុង បន្ទាយ របស់ខ្លួន ស្រាប់តែប្រពន្ធដែល មានឈ្មោះ តាន ធារី អាយុ៣១ឆ្នាំ មានកូន២នាក់ ស្រី១នាក់ មកទាន់ឃើញ ហេតុការណ៍ នេះទ្រាំមិនបាន ក៍ស្ទុះយក ចង្ក្រានហ្គាសមក វាយកញ្ចក់ រថយន្ត របស់ប្តីបែក រួចទាញកាំភ្លើង A.Kស្វាយបត់ ពីក្នុងរថយន្តបាញ់ ប្តីចំនួន៥គ្រាប់ ត្រូវ២គ្រាប់ចំ ពោះរង្វង់ផ្សិត ធ្លាយ មករន្ធគូទបណ្តាល ឲ្យរងរបួសធ្ងន់ ត្រូវគេនាំ ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង។
បើតាមការឲ្យដឹងពីលោកមុត មេង នាយរងប៉ុស្គិ៍រដ្ឋបាលឃុំព្រះប្រឡាយឲ្យដឹងថា បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចចម្រុះ បានចុះទៅដល់ កន្លែងកើតហេតុ ឃើញជនរងគ្រោះកំពុង ដេកដួលនៅក្នុងថ្លុកឈាម ក៏នាំទៅសង្គ្រោះ ចំណែកស្រីកំណាន់ចិត្ត និងស្ត្រីជាប្រពន្ធបាន រត់គេច ខ្លួនបាត់ ស្រមោលទាំងពីរនាក់។ នាយរងប៉ុស្គិ៍ ដដែលបានបញ្ជាក់ថា ជនរងគ្រោះបើតាមការ សង្កេតឃើញតែងតែ មានប្រពន្ធចុង លួច លាក់ និងមានស្ត្រីកំណាន់ចិត្តផងដែរ។
លោកគ្រូពេទ្យបង្អែកស្រុកអន្លង់វែងបានឲ្យដឹងថា ជនរងគ្រោះបើតាមការពីនិត្យទៅលើមុខរបួស នោះ គឺសង្ឃឹមតិចណាស់ ដែលនៅមាន អាយុជីវិតដោយសារ តែមានសភាព ធ្ងន់ធ្ងរពេក គ្រូពេទ្យបានបញ្ជូន បន្តទៅ សង្គ្រោះនៅមន្ទីរពេទ្យ ខេត្តសៀមរាប៕
ជនរងគ្រោះត្រូវគេលើកដាក់រថយន្តទៅសង្គ្រោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!