ក្មេងទំនើង២ក្រុមដេញវាយគ្នាពេញផ្លូវ ប៉ូលិសឃាត់ខ្លួនបាន៥នាក់
ខេត្តពោធិ៍សាត់ ៖ នគរបាល ក្រុងពោធិ៍សាត់ បានដេញចាប់ ក្មេងទំនើង បានចំនួន៥នាក់ ខណៈពួកគេ កំពុងដេញវាយគ្នា ផ្អើលពេញផ្លូវ សាធារណៈ នៅខាងមុខ តុលាការ ខេត្តពោធិ៍សាត់ ស្ថិតក្នុង ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ កាលពីវេលា ម៉ោង១៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ។
ក្មេងទំនើង ទាំង៥នាក់ មានឈ្មោះ ១.សុខ ចាន់ថន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ ភូមិពោធិ៍អណ្ដោត សង្កាត់រលាប ២.ឈ្មោះភិន ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិមាន់ចែ សង្កាត់រលាប ៣.ឈ្មោះខាន់ តី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិមាន់ចែ សង្កាត់រលាប ៤.កែវ សុងហេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ និង៥.ឈ្មោះសំ ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ ក្បាលស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
ទាក់ទិននឹងការ ឃាត់ខ្លួនក្មេងទំនើង ទាំង៥នាក់នេះ លោកវរៈសេនីយ៍ទោ ឈន រិទ្ធី អធិការ នគរបាលក្រុង ពោធិ៍សាត់ បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២៩ មានក្មេងទំនើង ពីរក្រុម បានឈ្លោះប្រកែកគ្នា ហើយបាន ដេញវាយគ្នា ផ្អើលពេញផ្លូវ សាធារណៈ នៅខាងមុខ តុលាការខេត្ត ក្បែរអធិការដ្ឋាន នគរបាល ក្រុងពោធិ៍សាត់ នេះដែរ ដែលធ្វើឲ្យ អ្នកធ្វើដំណើរ មានការភ័យខ្លាច និងបង្កឲ្យ ស្ទះចរាចរណ៍ ទៀតផង ។
ឃើញសកម្មភាពបែបនេះ សមត្ថកិច្ច ក្រុងពោធិ៍សាត់ បានចុះទៅបង្ក្រាប ភ្លាមៗ ព្រមទាំងដេញចាប់ បានគូរបដិបក្ខ ទាំងសងខាង បានចំនួន៥នាក់ យកមកដាក់ឲ្យ ដេកក្នុងទ្រុង សារិកាកែវ មួយយប់ ។
បន្ទាប់ពីឆ្លងយោបល់ ទៅលោកស្នងការ នគរបាលខេត្ត និងលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត រួចមក នៅព្រឹក ថ្ងៃទី៣០នេះ យើងបានដោះលែង ពួកគេទាំង៥នាក់ ឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែ ធ្វើកិច្ចសន្យា អប់រំណែនាំ កុំឲ្យមាន ករណីបែបនេះ នៅពេលក្រោយទៀត ៕
ក្រុមក្មេងទំនើងទាំង៥នាក់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!