BREAKING NEWS: ទីបំផុត រកឃើញ បំណែកកំទេចកំទី យន្តហោះ Air Asia ហើយ!
UPDATE: ប៉ុន្មាននាទីមុននេះ បណ្តាញសារព័ត៌មាន ជាច្រើន ជុំវិញពិភពលោក បានចុះផ្សាយ ព័ត៌មានទាន់ហេតុការណ៍ នៃការរកឃើញ បំណែកកំទេចកំទី របស់យន្តហោះ AirAsia QZ8501 ដែលបានធ្លាក់ចូលទឹក និង ក្រោយពីប្រតិបត្តិការ រុករក អស់រយៈពេល ៣ថ្ងៃ កន្លងមកនេះ។
សេចក្តីរាយការណ៍ ពីប្រភពព័ត៌មានដេលីម៉េល បានឲ្យដឹងថា គេបានប្រទះឃើញ បំណែកទ្វារ សំរាប់ចេញបន្ទាន់ មួយផ្នែក ដែលត្រូវបានគេ ជឿជាក់ថានោះ ច្បាស់ជា កំទេចកំទី សល់ពី យន្តហោះដែលបាន បាត់ការទាក់ទងនោះ តែម្តង។
ក្រុមការងារជួយសង្គ្រោះ បានរាយការណ៍ឲ្យដឹងថា បំណែក ចំនួន ១០ ផ្សេងៗពីគ្នា ត្រូវបាន ប្រទះឃើញ ដោយក្នុងនោះ ក្រៅពីទ្វារដែលបាន បញ្ជាក់ខាងដើម ក៏មានឃើញ អាវពោង ពោងអណ្តែត និង បំពង់វែងពណ៌ទឹកក្រូច ជាដើម។ តាមរយៈរូបថត នៃបំណែក ដែលគេ ប្រទះឃើញ និង ថតបានទាំងនោះ ត្រូវបានមន្ត្រីទ័ពអាកាសឥណ្ឌូនេស៊ីមួយរូប ឈ្មោះ Agus Dwi Putranto ឲ្យដឹងថា វត្ថុទាំងអស់នោះ មិនទាន់អាចកំណត់ បានថាជា អ្វីខ្លះឲ្យប្រាកដ នៅឡើយទេ ហើយក្រុមរបស់លោក បានប្រទះឃើញ នៅចម្ងាយប្រមាណជា ១០គីឡូម៉ែត្រ ពីទីតាំងដែល យន្តហោះ បានដាច់ការទាក់ទង ពីប្រព័ន្ធរ៉ាដា។
ទោះជាយ៉ាងណា មិនទាន់មាន សេចក្តីរាយការណ៍ អំពីអ្នកនៅរស់រានមានជីវិត នោះទេ ប៉ុន្តែសង្ឃឹមថា នឹងមានអ្នករួចជីវិតទៅចុះ៕
រូបភាពដែលប្រភពព័ត៌មានទទួលបាន៖
ប្រភព៖ Dailymail
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!