ក្រសួងសេដ្ឋកិច្ច កែប្រែការ បើកប្រាក់ គ្រប់ប្រភេទ សម្រាប់មន្ត្រីរាជការ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន បានចេញសារាចរ ណែនាំមួយដល់ ក្រសួងស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ ក្រោមជាតិ និងអង្គភាព ពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែការ បើកប្រាក់ឧបត្ថម្ភ ប្រាក់បុព្វលាភ ប្រាក់បំណាច់ សម្រាប់មន្ត្រីរាជការ ជាដើម ដោយបង្វែរចូល គណនីធនាគារផ្ទាល់ របស់មន្ត្រីរាជការ ទាំងនោះ ។
យោងតាម សារាចរណែនាំ ដែលមជ្ឈមណ្ឌល ដើមអម្ពិល ទទួលបាននៅ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំ ដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាព ពាក់ព័ន្ធទាំងអស់ អនុវត្តការទូទាត់ ចំពោះទឹកប្រាក់ គ្រប់ប្រភេទ ដែលត្រូវបើក ឬទូទាត់ជូនមន្ត្រីរាជការ ដែលមានដូចជា បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោងបន្ថែម ជាដើម ដោយធ្វើការ បង្វែរត្រង់ចូល គណនីប្រាក់បៀរវត្ស របស់មន្ត្រីរាជការ ផ្ទាល់តែម្តង»។
បើតាមសារាចរ ការសម្រេចកែប្រែបែបនេះ ដើម្បីអនុតាមកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងផ្អែកលើ បទពិសោធន៍ដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបើកប្រាក់ ជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារ នៅទូទាំងប្រទេស ក្នុងរយៈកាលកន្លងមក ថាមានការងាយស្រួល ក្នុងការគ្រប់គ្រង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់កំហិត ដល់ក្រសួងស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាព ពាក់ព័ន្ធទាំងអស់ អនុវត្តសារាចរ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ តទៅ។
សូមជម្រាបថា ការសម្រេចកែប្រែ ការបើកប្រាក់ជូន មន្ត្រីរាជការនេះ ត្រូវបានគេមើលឃើញថា ដើម្បីជៀសវាង អំពើពុករលួយ ដែលអាចកើតមាន នៅក្នុងការបើកប្រាក់ គ្រប់ប្រភេទទាំងនោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!