សមត្ថកិច្ច ចាត់ទុកថា ករណី ចោរ៥នាក់ ចូលប្លន់ផ្ទះ មន្ដ្រីយោធា ACO ជារឿងកុហក

 
 

កំពង់ស្ពឺ ៖ មានសេចក្ដី រាយការណ៍ពី្រ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដោយបានអះអាងថា កាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ មានករណី ចោរ៥នាក់ ប្រដាប់ដោយ អាវុធអាកា ចំនួន១ដើម និងកាំភ្លើងខ្លី ៣ដើម ចូលប្លន់ផ្ទះមន្ដ្រី យោធារថក្រោះ (ACO) ស្ថិតនៅភូមិ អន្លង់ថ្លឹង ឃុំមហាសាំង ដោយប្រមូល យកគ្រឿងអលង្កា លុយ រួមទាំងកាំភ្លើងខ្លី កា៥៩ មួយដើមផងនោះ ត្រូវបានសមត្ថកិច្ច នគរបាលអះអាងថា ជារឿងប្រឌិត របស់ម្ចាស់ផ្ទះ ដោយផ្ដើមចេញ ពីការទាស់ទែងប្ដី ប្រពន្ធខ្លួនឯង ។

ជុំវិញព័ត៌មាននិង ការលើកឡើងពីករណី ប្លន់យកទ្រព្យសម្បត្ដិ ខាងលើនេះ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ លោក សំ ស័ក្ដិ បានបញ្ជាក់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះថា “អត់ទាន់ ដឹងថា យ៉ាងម៉េចទេ សង្ស័យគេភូត សង្ស័យកុហក ច្រើនជាង” ។

ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ លោក សោម បូរ៉ា បានបញ្ជាក់ផង ដែរថា “អត់ច្បាស់ទេ គាត់ឈ្លោះប្ដីប្រពន្ធ ពីក្បាលល្ងាច ហើយដូច ជារឿងច្នៃប្រឌិត យ៉ាងម៉េចទេ ។ ឈ្លោះប្ដី ប្រពន្ធតិចតួច វាយគ្នាទៅ ប្រឌិតរឿងអីចឹង ហើយពិនិត្យ មើលទាំងយប់ ជាមួយអាវុធហត្ថ អត់មានទេ ។ គាត់ថា ចោរវាយកូនគាត់ តែអត់មានស្នាម ហើយកូនគាត់ កំពុងលេងហ្គេម” ។

យ៉ាងណាក៏ដោយ ស្នងការរង នគរបាលរូបនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោកបន្ដការ សួរនាំនិងធ្វើការ ស្រាវជ្រាវបន្ដទៀត ដើម្បីរកឃើញ ការពិតថា ជាករណីប្លន់មែន ឬយ៉ាងណានោះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែល អះអាងថា ក្រុមចោរចូលទៅ ចាប់ចងដៃនិង វាយដំបង បណ្ដាលឱ្យ របួសនោះ ឈ្មោះ ឡុង សេងឡុង អាយុ៣៣ឆ្នាំ ជាមន្ដ្រីយោធា ពាក់ស័ក្ដិ១ នៅបន្ទាយទាហាន ACO ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម