រំជួលចិត្ត! ឆ្កែស្មោះត្រង់ មួយក្បាល សុខចិត្តជួយ រុញម្ចាស់ របស់វា ធ្វើដំណើរ ឡើងចុះភ្នំ ជារៀងរាល់ថ្ងៃ
ចិន៖ វាគឺរឿងដ៏ គួរឲ្យរំជួលចិត្តមួយ ដែលសត្វឆ្កែ មួយក្បាល ស្ម័គ្រស្មោះរស់នៅ ជាមួយម្ចាស់ របស់វា ដែលជាមនុស្សពិការ ព្រមទាំងបាន ជួយរុញបុរស ម្នាក់នោះទៅ ធ្វើការរកស៊ី ជារៀងរាល់ថ្ងៃ មិនដែលខកខាន ម្តងណាឡើយ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់ មានឈ្មោះថា Bo Laoma មានមុខរបរ ជាអ្នកដេរ ស្បែកជើង រស់នៅក្នុង ខេត្តហេណាន ប្រទេសចិន និងជាជនពិការម្នាក់ ហើយគាត់អាច ធ្វើដំណើរបាន ដោយសាររទេះរុញ មួយប៉ុណ្ណោះ តែជាសំណាងល្អវិញ គាត់មានមិត្ត ដ៏ល្អបំផុតមួយ នៅចាំជួយរុញគាត់ ក្នុងការធ្វើដំណើរ ជាពិសេសផ្លូវឆ្ងាយៗ ដូចជាផ្លូវ ទៅកាន់កន្លែង ធ្វើការ របស់គាត់ ជាដើម ហើយមិត្តនោះ គឺជាឆ្កែរបស់ គាត់ផ្ទាល់តែម្តង។
រូបភាពៈ ឆ្កែរបស់ Bo កំពុងជួយ រុញគាត់ ដើម្បីធ្វើដំណើរ
លោក Bo ដែលបានស្លាប់ មួយកំណាត់ក្រោម ប្រើប្រាស់រទេះរុញ និងចំណាយពេល ដល់ទៅ១ម៉ោង ដើម្បីធ្វើដំណើរ ពីផ្ទះទៅកាន់ កន្លែងដេរស្បែកជើង ដោយឆ្លងកាត់ផ្លូវភ្នំ ចុះឡើងៗ តែការធ្វើដំណើរ ទាំងនេះបាន ក្លាយជារឿង ពិបាកតិចតួច ប៉ុណ្ណោះក៏ ព្រោះតែគាត់ មានសត្វឆ្កែ ដ៏ឆ្លាតមួយក្បាល តាមជួយគាត់ គ្រប់ជំហាន។
Bo បាននិយាយថា “ឆ្កែរបស់ខ្ញុំ តែងតែជួយ រុញខ្ញុំមក ធ្វើការជា រៀងរាល់ថ្ងៃ ហើយវាមិនដែល ចាកចេញពីខ្ញុំឡើយ ខ្ញុំជឿថា ឆ្កែរបស់ខ្ញុំ មួយក្បាលនេះ ឆ្លាតខ្លាំងណាស់ ហើយវា ឆ្លាតជាងឆ្កែ ជាច្រើន ដែលខ្ញុំធ្លាប់ បានឃើញក្នុង ទូរទស្សន៍ទៅទៀត”។
គូសបញ្ជាក់ផងដែរថា នេះគឺជារឿងមួយ នៅក្នុងចំណោម រឿងជាច្រើនទៀត ដែលបង្ហាញភាព ភក្តីភាព របស់សត្វឆ្កែ មានចំពោះមនុស្ស ដែលយើងមិន អាចចាត់ទុក វាត្រឹមតែ ជាសត្វចិញ្ចឹម ធម្មតានោះទេ តែវាគឺជា សមាជិកដ៏ ពិតប្រាកដមួយ ក្នុងគ្រួសារ របស់អ្នក៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាព មួយចំនួន បង្ហាញពី ការរស់នៅ របស់ Bo ជាមួយនិង ឆ្កែសំណព្វ របស់គាត់៖
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!