ឃាត់ខ្លួនចៅអធិការ វត្តខេមរៈសីមា ករណីមនុស្សឃាត
ខេត្តព្រះវិហារ ៖ សមត្ថកិច្ចអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនព្រះសង្ឃ១អង្គ ដែលជាចៅអធិការវត្ត ខេមរៈសីមា ហៅវត្តកំពង់ព្រះឥន្ធ ពីបទ មនុស្សឃាត គិតទុកជាមុន ទៅលើស្ត្រី វ័យចំណាស់ម្នាក់ នៅក្នុងកុដិបណ្តាលឲ្យស្លាប់ ដោយមូលហេតុជម្លោះ ទាក់ទងទៅនឹងបញ្ហាដីធ្លី ឋិត ក្នុងភូមិកំពង់ ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ។
តាម សម្តីប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់ព្រឥន្ធ ឃុំកំពង់ស្រឡៅ២ បានឲ្យដឹងដែរថា នៅល្ងាចថ្ងៃទី២៧ ធ្នូឆ្នាំ២០១៤នេះ ក្រោយពីមានក្លិន ស្អុយ បានជះចេញពីក្នុង បរិវេណវត្តខេមរៈសីមា ដោយរកមូលហេតុមិនឃើញ ក៏បានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីការស្រាវជ្រាវ នៅថ្ងៃ ទី២៨ ខែធ្នូ ក៏បានរកឃើញសាកសព ដែលបានកប់ចោលក្បែរ កុដិរបស់ចៅអធិកាវត្ត ខាងលើ ប្រហែល៥០ម៉ែត្រ និងបានរកឃើញវត្ថុតាង នៅក្នុងបរិវេណវត្ត ខាងលើផងដែរ ។
តាមលោកវរៈសេនីយ៍ត្រីជូ ប៊ុនសុង នាយរងសេនាធិការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី៣០ ធ្នូ ២០១៤នេះថា ក្រោយពីធ្វើការស្រាវជ្រាវ រកឃើញសាកសព និងវត្ថុតាងបទល្មើស ខាងលើរួចមកសមត្ថកិច្ចក៏បានកំណត់មុខសញ្ញា ជនល្មើសរួចមក ឃើញ ថា ព្រះសង្ឃមួយអង្គ ដែលមាននាទីជាព្រះចៅ អធិការវត្តខេរមសីមា ហៅវត្តកំពង់ព្រះឥន្ធ ពិតជាជនដៃដល់ ពិតប្រាកដមែន បន្ទាប់មក សមត្ថកិច្ច ក៏បានរាយការណ៍ទៅ មន្ទីរធម្មការ ខេត្តព្រះវិហារ ធ្វើការផ្សឹក ព្រះសង្ឃមួយអង្ គខាងលើ ដើម្បីប្រគល់ខ្លួនដល់ សមត្ថកិច្ច នៅថ្ងៃទី២៨ ធ្នូ បញ្ជូនទៅបញ្ជា ការដ្ឋានកងរាជអាវុធ ហត្ថខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕
សមត្ថកិច្ចអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនព្រះសង្ឃ១អង្គ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!