តារាបង្ហាញម៉ូត វ័យក្មេងបំផុត និង ស្រស់ស្អាតបំផុត លើពិភពលោក រងការរិះគន់
រូស្ស៊ី៖ នាពេលបច្ចុប្បន្ននេះ ក្មេងស្រីតូចអាយុ៩ឆ្នាំ បានក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់ ហើយក៏ត្រូវបាន មហាជន ជាច្រើននាក់ ស្គាល់រូបនាងផងដែរ។
ចំពោះក្មេងស្រី Kristina Pimenova អាយុ៩ឆ្នាំ ដែលគ្រប់គ្នាតែង ហៅនាងថាជា ក្មេងស្រីដ៏ ស្រស់ស្អាត បំផុត លើពិភពលោកនោះ គឺនាងបាន ចាប់ផ្តើម ចូលប្រឡូក ក្នុងវិស័យសិល្បៈ ខាងបង្ហាញម៉ូត ចាប់តាំងពីនាង មានវ័យ៣ឆ្នាំ ម្ល៉េះ។ បន្ថែមពីនេះទៅទៀត នៅក្នុង បណ្តាញហ្វេសប៊ុក របស់នាង ក៏មានអ្នកគាំទ្រ ជាង ២.៥លាននាក់ និងមានអ្នក Follow ជិត៥០ម៉ឺននាក់ ក្នុងបណ្តាញអ៊ីនស្តាក្រាម ផងដែរ ដោយសារតែនាង មានទេពកោសល្យ ដ៏ប៉ិនប្រសប់ ក្នុងការបង្ហាញម៉ូត ដែលសឹងតែ ដូចនឹង តារាម៉ូឌែលអាជីព។
ប៉ុន្តែទោះជាយ៉ាងណា ចំពោះរូបថតរបស់ Kristina មួយចំនួន ត្រូវបានអ្នកលេងអ៊ីនធើណេត ធ្វើការរិះគន់ ដោយបាននិយាយថា "នាង ពិតជាក្មេងណាស់ ដែលដូចជា ជម្រុញខាងផ្លូវភេទពេកហើយ ជាមួយនឹង សំពត់ខ្លី លេចលើលេចក្រោម ចេញភ្លៅបែបនេះ" ។ "កុំភ្លេចថា នាងនៅក្មេង នៅឡើយ នោះទេ"។
ចំពោះពាក្យសម្តី របស់អ្នកលេងអ៊ីនធើណេត ទាំងនេះ បានធ្វើឲ្យម្តាយរបស់ Kristina ឈ្មោះ Glikeria Pimenova មិនពេញចិត្ត និងធ្វើការ ច្រានចោល នូវការរិះគន់ ដោយបាននិយាយថា "ប្រសិនបើអ្នកខ្លះ មានប្រតិកម្មទៅលើ រូបថតបែបធម្មតាបែបនេះ វាមិនមែនជាបញ្ហា ដែលត្រូវ ចោទឡើងនោះ ទេ។ ចំពោះកូនរបស់ខ្ញុំ គឺខ្ញុំតែងតម្រូវឲ្យនាង ស្លៀកឈុត បែបកូនក្មេង និង មិនសូវឲ្យ តុបតែង និង ផាត់មុខនោះទេ។ បើ និយាយពីអត្តចរិក របស់នាងវិញ គឺនាងចូលចិត្ត ហាត់ប្រាណ ដែលតែង ចំណាយពេល ៤ ទៅ ៥ម៉ោង។ នាងចូលចិត្តញ៉ាំ ភីហ្សា និង នំ។ ចំពោះក្តី ស្រមៃរបស់នាង គឺនាងចង់ក្លាយជា តារាសម្តែង និងផលិតករ ខ្សែភាពយន្តម្នាក់" ៕
តោះក្រឡេកមើលរូបថតរបស់ Kristina ទាំងអស់គ្នា ថាតើនាងពិតជា មានទេពកោសល្យខ្ពស់ យ៉ាងណា ក្នុងការបង្ហាញម៉ូត៖
ក្មេងស្រី Kristina Pimenova
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!