អ្នកគាំទ្រការប្រកួតបាល់ទាត់ EPL ចូលរួមទស្សនានៅ Singha Stadium មានការកើនឡើងគួរឲ្យកត់សម្គាល់
បន្ទាប់ពីធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ELP ប្រកបដោយភាព ជោគជ័យ ជាប់ៗ គ្នាចំនួន បី ប្រកួតនាពេលកន្លងមក ការប្រកួតលើកទីបួនដ៏ជក់ចិត្តរវាងក្រុម Tottenham Hotspur និង Manchester United នៅ Singha Stadium កាលពីថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2014 ម្សិលមិញ នៅពហុកីឡដ្ឋាន អូឡាំពិក ដែលចាប់ ផ្តើមតាំងពី ម៉ោង 5 រសៀលនោះ កាន់ តែទទួលការគាំទ្រ និងប្រជាប្រិយភាព ខ្លាំងឡើងថែមទៀត។
Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ដ៏ធំ ដែលអ្នក គាំទ្រកម្ពុជា រាប់ពាន់នាក់ទន្ទឹងរង់ចាំ ជាកន្លែងដែលអ្នកគាំទ្រទស្សនា និងជួបជាមួយ បរិយាកាសដ៏ រំជើបរំជួលពិត ប្រាកដនៃការប្រកួតបាល់ទាត់ នៃក្របខណ្ឌកំពូល ក្នុងប្រទេស អង់គ្លេស។ អ្នកទស្សនា ទាំងអស់បាន ហ៊ោកញ្ជៀវយ៉ាង កងរំពងដែលបង្ហាញពី ការគាំទ្រដ៏ ស្មោះស្ម័គ្រចំពោះក្រុម ដែលខ្លួនស្រឡាញ់ នៅមុខអេក្រង់ដ៏ធំ ងាយស្រួល ទស្សនារាល់សកម្មភាព នៅលើទីលាន វាលស្មៅនៃប្រទេស អង់គ្លេស។ អ្នកគាំទ្រ នៅកម្ពុជាទាំងអស់ សុទ្ធតែបាន សម្តែងអារម្មណ៍ភ្ញាក់ ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជា កន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំទស្សនាការ ប្រកួតបាល់ទាត់។
អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាព រីករាយយ៉ាង ខ្លាំងជាមួយ នឹងការប្រគំ តន្រ្តីពិសេស ដែលមានការចូលរួមសហការរវាងកំពូលតារាចម្រៀងក្នុង ប្រទេសកម្ពុជា ដូចជាលោក ឆាយ វីរៈយុទ្ធ លោក កែវ វាសនា កញ្ញា ទេព បូព្រឹក្ស ក្រុមរាំ ក្នុងប្រទេសកម្ពុជា និងក្រុមរាំ អាជីពរបស់ ស្រាបៀរ សិង្ហា មកពីប្រទេសថៃ បានធ្វើឲ្យកក្រើកឆាក តន្រ្តីទាំងមូល ខណៈដែលអ្នក ទស្សនារាប់ ពាន់នាក់ នៅខាងមុខឆាកសប្បាយ រីករាយជាមួយ នឹងការពិសា ស្រាបៀរ សិង្ហា ដ៏ឆ្ងាញ់ត្រជាក់។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួម ទស្សនាមានត ម្លៃត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោកអ្នកនឹងទទួលបានស្រាបៀរ សិង្ហា 2 កំប៉ុងដោយ ឥតគិតថ្លៃ រួមជាមួយឳកាសទិញ ស្រាបៀរ សិង្ហាក្នុងតម្លៃ ពិសេសភ្ជាប់ ជាមួយការផ្តល់ ជូនផ្សេងៗផងដែរ។
លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឳកាសឈ្នះរង្វាន់ទ្វេដងពី ស្រាបៀរ សិង្ហា។ រាល់ ពេលជាវ ស្រាបៀរ សិង្ហា លោកអ្នកនឹងមានឳកាសឈ្នះរង្វាន់ធំពីការចាប់ឆ្នោត និងឳកាស ឈ្នះរង្វាន់ ជាច្រើនទៀត ពីការកោស សន្លឹកប័ណ្ណដូចជា អាវយឺត Manchester United បាល់ទាត់ Manchester United មួក SINGHA និង Manchester United ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA។
បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរ សិង្ហា ដោយការ រាល់ការជាវ ស្របៀរ សិង្ហា មួយកេស នឹងទទួលបានការបញ្ចុះតម្លៃមកនៅត្រឹមតែ 15 ដុល្លារ ប៉ុណ្ណោះ ហើយថែមទាំង ទទួលបានសន្លឹកឆ្នោត និងការកោស ប័ណ្ណផ្សង សំណាងបន្ថែម។ អ្នកចូលរួម ទាំងអស់ពិតជា ការរីករាយ ចំពោះកម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវកាន់ តែច្រើន បានឈ្នះរង្វាន់ កាន់ច្រើន” ពិតប្រាកដមែន។
Singha Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនាការប្រកួត បាល់ទាត់ លីកកំពូល របស់អង់គ្លេស EPL។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!