រឿងភាគ ដ៏ល្បី របស់ចិន “The Empress of China” ត្រូវបានហាម មិនឲ្យ ចាក់បញ្ចាំង​ តាមទូរទស្សន៍ ព្រោះតែស៊ិចស៊ីពេក

 
 

ចិន៖ រឿងភាគ ដ៏ល្បីល្បាញ និង មានប្រជាប្រិយភាព របស់ប្រទេសចិន មានចំណងជើងថា “The Empress of China” (រាជនីអធិរាជចិន) ត្រូវបានហាមមិនឲ្យ ចាក់បញ្ចាំង តាមស្ថានីយ៍ ទូរទស្សន៍នានា ព្រោះតែវា បានបង្ហាញ នូវភាពស៊ិចស៊ីជ្រុល ហួសហេតុពេក ដែលមិនសមរម្យជារឿង ប្រវត្តិសាស្ត្រចិន។

រឿងភាគ “The Empress of China” នេះ បានទាក់ទាញ ចំណាប់អារម្មណ៍ និងទទួលបានការគាំទ្រ យ៉ាងច្រើនមុនពេល បានចាក់បញ្ចាំងទៅទៀត ព្រោះតែមាន តួឯកស្រី Fan Bingbing ដែលជាតារាស្រី ដ៏ល្បី ប្រចាំប្រទេសចិន។ ក្រៅពី Fan Bingbing ក៏មានការចូលរួមសម្តែង ពីតារាល្បីៗ ជាច្រើនទៀត ដូចជា Zhang Junning, Zhang Ting, និង Zhou Haimei ផងដែរ ហើយរឿង “The Empress of China” ក៏ជាខ្សែរឿងភាគ ដែលមានតម្លៃ ថ្លៃជាងគេផងដែរ។

ជាមូយគ្នានេះដែរ ក្រោយពេលដែលរឿង “The Empress of China” បានចាក់បញ្ចាំង ភាគទី១ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ក៏ត្រូវខាងស្ថានីយ៍ទូរទស្សន៍ ប្រកាសផ្អាកឈប់ ចាក់ផ្សាយរហូត ដល់ខែមករា ឆ្នាំ២០១៥។ ហើយការឈប់ចាក់ផ្សាយ បណ្តោះអាសន្ននេះ ត្រូវបានគេនិយាយថា ដោយសារតែមាន បញ្ហាបច្ចេកទេស មួយចំនួន។ ប៉ុន្តែបើតាមប្រភពរបស់ សារព័ត៌មាន Want China Times បានឲ្យដឹងថា រឿងនេះត្រវបានហាមមិន ឲ្យចាក់បញ្ចាំងតទៅទៀត ដោយសារតែ សម្លៀកបំពាក់ តួសម្តែងស្រីៗក្នុងរឿង បង្ហាញដើមទ្រូង ស៊ិចស៊ីជ្រុលហួសហេតុពេក។

យ៉ាងណាមិញ ប្រភពពីសារព័ត៌មាន Want China Times ក៏បានឲ្យដឹងទៀតថា រឿងភាគ “The Empress of China” នឹងហាមឃាត់ ឈប់ឲ្យមានការបញ្ចាំង តែម្តង ប្រសិនបើគ្មាន ការកែប្រែអ្វីនោះទេ ហើយវិធីតែមួយគត់ ដើម្បីដាក់បញ្ចាំង ខ្សែរឿងមួយនេះ ឡើងវិញ គឺត្រូវកែប្រែសម្លៀកបំពាក់ កុំឲ្យបង្ហាញដើមទ្រូង តែប៉ុណ្ណោះ៕


តួឯកស្រី Fan Bingbing



ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម