Nokia 130ស៊ីមពីរ ចាក់ចម្រៀង បាន រាប់សិបម៉ោង តំលៃត្រឹម$26.5 មានដាក់លក់ នៅកម្ពុជាហើយ
ភ្នំពេញ 30 ធ្នូ 2014 ៖ Nokia 130ដែលជាសមាជិកថ្មីមួយទៀតនៃទូរស័ព្ទ បែបមូល ដ្ឋាន របស់ Microsoft Devices Groupបានត្រូវ ដាក់លក់ នៅក្នុងប្រទេសកម្ពុជា ហើយ ។ Nokia 130 សក្តិសម បំផុតសម្រាប់ អតិថិជន ដែលចាប់ផ្តើម ប្រើប្រាស់ទូរស័ព្ទបែប មូលដ្ឋាន លើកដំបូង ឬ អតិថិជនដែល ត្រូវការទូរស័ព្ទបម្រុង ដើម្បីប្រើអម ជាមួយនឹង ស្មាតហ្វូន របស់ខ្លួន។ទូរស័ព្ទខាងលើ នេះអាចបើក មើលវីដេអូ ចាក់បទចម្រៀង បានជាប់ រហូតដល់ 46 ម៉ោង មានភ្លើងពិល វិទ្យុអេហ្វអឹម ហើយថែមទាំង មានប្រដាប់ សាកថ្ម USB ទៀតផង ដោយផ្តល់ ជូនក្នុងតម្លៃលក់ រាយប្រមាណ $26.5ប៉ុណ្ណោះ ។
Nokia 130 មានអេក្រង់ពណ៌ធម្មជាតិ ទំហំ 1.8 អ៊ីង មានគុណភាពល្អ ប្រើជាប់ បានយូរ ថ្មកាន់ភ្លើង បានយូររហូតដល់ទៅ 26 ថ្ងៃ ។ ដោយមានលទ្ធភាពផ្ទុកបទចម្រៀង បានរហូត ដល់ទៅ 6,000 បទតាមរយៈ 32GB SD Card ធ្វើឲ្យអតិថិជន ទទួលនូវភាពរីករាយ បានកាន់តែយូរ ។ លើសពីនេះ ទៅទៀត Nokia 130 មានកម្មវិធី Slam និង អាចតភ្ជាប់ទៅនឹង ឧបករណ៍អេឡិចត្រូនិក ដទៃបានតាម រយៈខ្សែ USB ដូច្នេះការផ្ទេរ បទចម្រៀង រូបថត វីដេអូ ជាដើម ពិតជាមានភាពងាយស្រួល ។
លោក Rahul Karveអគ្គនាយកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Microsoft Devices នៅក្នុង ប្រទេសកម្ពុជា បានលើក ឡើងថា “ ជាមួយនឹងការរចនាដ៏ល្អវិចិត្រ ការបញ្ចូល នូវកម្មវិធីកម្សាន្ត និងតម្លៃដ៏ ល្អប្រសើរ ផងនោះ, Nokia 130 នឹងផ្តល់ ជូនអតិថិជន រាប់លាននាក់ នូវបទពិសោធន៍ថ្មី នៃការប្រើប្រាស់ ទូរស័ព្ទដៃ ។ ក្នុងនាមជាទូរស័ព្ទ ដែលអាចចាក់ វីដេអូ និងបទចម្រៀងបាន ហើយមានតម្លៃ ទាបផងនោះ, Nokia 130 គឺជាទូរស័ព្ទបែប មូលដ្ឋានដំបូងបង្អស់ ឬជា ទូរស័ព្ទបម្រុង ដែលល្អជាទីបំផុត ។ “
ដោយមានដាក់លក់ពីថ្ងៃនេះតទៅ, Nokia 130 បីពណ៌សម្រាប់ជ្រើស រើសគឺ ក្រហម ខ្មៅ និងស៕
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!