យន្តហោះ AirAsia QZ8501 អាចនឹង កំពុងស្ថិតនៅ បាតសមុទ្រ ខណៈមានការ ប្រទះឃើញ សំណាកប្រេងអណ្តែត (UPDATE)

 
 

  • ប្រទះឃើញ សំណាកប្រេងពីរ នៅលើផ្ទៃសមុទ្រជ្វា ដែលក្រោយមក នាវារបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបញ្ជូនទៅបូម ដើម្បីយកមកពិសោធ
  • នាយកទីភ្នាក់ងារស្វែងរក និងសង្គ្រោះ សន្និដ្ឋានជំហានដំបូងថា យន្តហោះអាចនឹង ជួបឧបទ្ទវហេតុ ធ្លាក់ចូលបាតសមុទ្រ
  • មុនពេលបាត់ខ្លួន កាពីតែនយន្តហោះ លោក Iriyanto ធ្លាប់ស្នើសុំ បន្ថែមរយៈកម្ពស់ ហោះហើរ ពី ៣២ ០០០ ទៅដល់ ៣៨ ០០០ ហ្វីត ដើម្បីគេចពីព្យុះ
  • នៅពេលដែលសំណើរ បន្ថែមរយៈកម្ពស់ហោះហើរ ត្រូវបានអនុញ្ញាតិ យន្តហោះ ក៏បានបាត់ខ្លួន
  • តំបន់ដែលយន្តហោះបាត់ខ្លួន ត្រូវបានប្រសិទ្ធិនាមថា ជា “រោងចក្រព្យុះរន្ទះ

ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ នាវារបស់ប្រទេសឥណ្ឌូនេស៊ី មួយគ្រឿង ត្រូវបានបញ្ជូន ទៅបូម យកសំណៅប្រេង ដែលបានប្រទះឃើញ អណ្តែត នៅលើសមុទ្រជ្វា ដើម្បីយកទៅពិសោធន៍ ថាតើជាប្រេង របស់ជើងហោះហើរ QZ8501 ឬមិនមែន ដោយលទ្ធផល នឹងចេញនៅថ្ងៃអង្គារ៍នេះ។

បន្ទាប់ពី បេសកកម្ម តាមរកយន្តហោះ ខាងលើ ចំណាយពេលអស់ ២ ថ្ងៃ និង មានពន្លឺសន្សឹមៗ រួចមក នាយកទីភ្នាក់ងារស្វែងរក និងសង្គ្រោះ លោក Bambang Soelistyo បានធ្វើការសន្និដ្ឋាន ជំហានដំបូងថា ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia មួយនេះ អាចនឹងជួប ឧបទ្ទវហេតុ ធ្លាក់ចូល ដល់បាតសមុទ្រ បាត់ទៅហើយ។

ក្នុងនោះដែរ សម្តីចុងក្រោយ របស់កាពីតែន លោក Iriyanto ក៏បានទម្លាយ ដោយលោក បានសំណូមពរ ធ្វើការបង្កើន រយៈកម្ពស់ ហោះហើរ ពី ៣២ ០០០ ទៅ ៣៨ ០០០ ហ្វីត ដើម្បីគេចពីព្យុះ ដោយនិយាយថា «ស្នើសុំបង្កើនកម្ពស់ហោះហើរ»។ ស្របពេលនោះ គឺមានយន្តហោះ មួយគ្រឿងទៀត កំពុងតែហោះហើរ នៅរយៈកម្ពស់ ៣៤ ០០០ ហ្វីតដែរ ទើបការស្នើសុំ មិនត្រូវបាន អនុញ្ញាតិភ្លាមៗ ប៉ុន្តែនៅពេលដែល ការស្នើសុំត្រូវបានអនុញ្ញាតិ ជើងហោះហើរ QZ8501 ក៏បានបាត់ពីប្រព័ន្ធរ៉ាដា បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរ QZ8501 ដែលផ្ទុកអ្នកដំណើរ ១៦២ នាក់ បានបាត់ខ្លួន ចាប់តាំងពីព្រឹក ថ្ងៃអាទិត្យ ទី ២៨ នៅចំណុចក្បែរ កោះបែលលីទុង និងកោះប័រណេអូ នៃសមុទ្រជ្វា ដែលគេបានប្រសិទ្ធិនាមថា ជា “រោងចក្រព្យុះរន្ទះ” ដោយសារតែកន្លែងនេះ ពោរពេញទៅដោយ ព្យុះកំណាច៕



ប្រភព៖ Daily Mail | Mirror

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម