បុរសម្នាក់បើកម៉ូតូ ធ្លាក់់ប្រឡាយទឹក បាក់.ក ស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ ធ្លាក់ប្រឡាយទឹក បាក់.ក ស្លាប់ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ និង ៤០នាទីយប់ ថ្ងៃទី២៩ ធ្នូ ២០១៤ នៅចំណុចមុខរោងចក្រ ហាតា ផលិតក្រដាសការតុង តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមានឈ្មោះ ហ៊ិន វិចិត្រ អាយុ២៤ឆ្នាំ ជាកម្មករោងចក្រ ស្នាក់នៅម្តុំពោធិចិនតុង មានប្រពន្ធឈ្មោះ វណ្ណ សុជាតា អាយុ២៥ឆ្នាំ និងមានកូនម្នាក់ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បាននាំក្រុមគ្រួសារ ទៅអង្គុយផឹកស៊ី ផ្ទះមិត្តភក្តិនៅក្នុង ភូមិអង្គ ពេលកំពុងតែ ផឹកស៊ីបានបន្តិច ប្អូនថ្លៃស្រីក៏ឈឺក្បាល ហើយក៏បានសម្រាក ជូនប្អូនថ្លៃស្រី ត្រឡប់ទៅផ្ទះ នៅម្តុំសាលា អនុវិទ្យាល័យប៊ុនរ៉ានី បុរី១០០ខ្នង ។ បុរសរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ មួយគ្រឿងអត់មាន ពាក់ស្លាកលេខ បានបើកឌុបប្អូនថ្លៃ ទៅដល់ផ្លូវរទេះភ្លើង ក៏បានឈប់ទម្លាក់ ប្អូនស្រីនៅទីនោះ ព្រោះមានអ្នក មកយកបន្ត ។ បន្ទាប់ពីដាក់ប្អូនថ្លៃ ចុះហើយនោះ បុរសរងគ្រោះក៏បាន បត់ម៉ូតូជិះត្រឡប់ទៅ ផ្ទះមិត្តភក្តិនៅ ភូមិអង្គវិញ ខណៈធ្វើដំណើរមកដល់ ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច បុរសរងគ្រោះក៏បាន ជិះម៉ូតូធ្លាក់ ទៅប្រឡាយទឹក នៅខាងឆ្វេងដៃ បាក់.ក ស្លាប់នៅនឹងកន្លែង កើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ សពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅរៀបចំ ធ្វើបុណ្យតាម ប្រណៃណីខ្មែរ៕
បុរសម្នាក់បើកម៉ូតូធ្លាក់់ប្រឡាយទឹកបាក់.ក ស្លាប់យ៉ាងអាណោចអាធ័ម
ប្រភព៖khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!