ប្រជាពលរដ្ឋ ក្របួចចោរ កាច់កម៉ូតូ បានម្នាក់ វាយ១ដៃ១ជើង ទ្រោមខ្លួន ប្រគល់ឲ្យ នគរបាល
កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញចាប់បាន បន្ទាប់ពីជនសង្ស័យបានធ្វើ សកម្មភាពលួច កាច់សោកម៉ូតូ គេរួចហើយត្រូវម្ចាស់ ប្រឡេកឃើញ ទាន់ស្រែកឲ្យអ្នកជិតខាង ជួយដេញ ដេញចាប់ភ្លាមៗ និងបានស្វាគមន៍ ១ដៃ១ជើងឡើងទ្រោមខ្លួន រួចហើយប្រគល់ ទៅឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាន សុភា ភេទប្រុស អាយុ៤0ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។ ចំណែកឯជនសង្ស័យ ឈ្មោះ ឡេ យ៉ាងណាំ ភេទប្រុសអាយុ៣៨ឆ្នាំ (ជនជាតិ វៀតណាម) មានមុខរបរ មិនពិតស្នាក់នៅ ភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម៉ូតូដែល ជនសង្ស័យ ធ្វើសកម្មភាព កាច់កមិនបានសម្រេចនោះហុងដា សេ១២៥សេរីឆ្នាំ២០១៣ ពាក់ស្លាក លេខ ភ្នំពេញ1BS-1837។
នគរបាល បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ នៅខាងមុខផ្ទះដោយ បានចាក់សោរ និងបាន ចុចតេឡេម៉ូតូ តែមិនបាន បិទសន្ទះសោរ នោះទេ រួចក៏បានឡើង លើឡៅតឿត ដើម្បីតភ្លើង។ លុះបន្តិចក្រោយមក ជនរងគ្រោះបានឮសំឡេង តេឡេ ស្រែកហើយក៏បានស្ទុះមកមើលម៉ូតូ ស្រាប់តែឃើញជន សង្ស័យកំពុងតែ ធ្វើសកម្មភាពកាច់សោកម៉ូតូរួចក៏បានស្រែកចោរៗនិងបានហៅ ឲ្យអ្នកជិតខាងជួយដេញចាប់ជនសង្ស័យផងដែរ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួន ហើយក៏ ត្រូវប្រជាពលរដ្ឋ នាំគ្នាដេញចាប់ បាននិងបានស្វាគមន៍១ដៃ១ជើង ឡើងទ្រោមខ្លួនរួចប្រគល់ ទៅឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!