ឪពុកឈប់ម៉ូតូចាក់សាំង កូនប្រុស អាយុ ៦ឆ្នាំចុះពីលើម៉ូតូ រត់ឆ្លងផ្លូវត្រូវរថយន្ត ដឹកថ្មបុកស្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដឹកប្រពន្ធទៅធ្វើការនៅរោងចក្រកាត់ដេរ និងបានដាក់ កូនប្រុស អាយុ៦ឆ្នាំម្នាក់ ទៅជាមួយផងដែរ លុះក្រោយពេលជូនប្រពន្ធទៅដល់រោង ចក្រក៍ បានជិះម៉ូតូ ដឹកកូនប្រុសម្នាក់ នោះត្រឡប់ ទៅផ្ទះវិញ។ នៅពេលទៅដល់ ពាក់កណ្ដាលផ្លូវ ម៉ូតូបាន អស់សាំងទៅ មុខលែងរួច ក៏បានឈប់ ដើម្បីចាក់សាំង ។ ខណៈនោះមាន ការធ្វេសប្រហែស តែបន្តិចប៉ុណ្ណោះ កូនប្រុសរបស់ គាត់បានលោតចុះ ពីម៉ូតូ ដើរឆ្លងផ្លូវ គាប់ជួនមាន រថយន្តយីឌុបដឹកថ្ម១គ្រឿង ដែលជារបស់ដេប៉ូខ្សាច់(សម្បត្តិ) ទៅដល់បុក និងកិនបណ្ដាល ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៩ ធ្នូ ២០១៤ នៅ លើកំណាត់ ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិតាំរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ក្មេងប្រុស ដែលស្លាប់នោះ ឈ្មោះ សាន ចន្ទ្រា អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សាន ផល្លា អាយុ៣៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ដោយឡែករថយន្តដឹកថ្មរបស់ដេប៉ូ ខ្សាច់(សម្បត្តិ) នោះម៉ាក HYUNDIA ប្រភេទ យីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង3A-0313 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ោង លន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ៕
សពក្មេងប្រុសរងគ្រោះនៅកន្លែងកើតហេតុ
រថយន្តដែលបុកក្មេងរងគ្រោះ
អ្នកបើកបររថយន្ដ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!