កំពុង​អង្គុយ​ផឹក​កាហ្វេ​ត្រូវ​គេ​ទាញ​ក្បាល​កាប់​២​កាំបិត​បុ័ងតោ​របួសធ្ងន់

 
 

ខេត្តព្រៃវែង ៖ យុវជន២នាក់ រងរបួសក្បាល និងដៃ យ៉ាងធ្ងន់ធ្ងរ បណ្តាលមកពី ជនពាល ចូលមកចាប់ទាញក្បាល កាប់ដ៏សាហាវ ឃោឃៅ មិនដឹងអំពី មូលហេតុ ធ្វើឲ្យផ្អើលមនុស្ស ពេញហាងកាហ្វេ កាលពីវេលា ម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៨ ធ្នូ ២០១៤ នៅក្នុងហាងកាហ្វេ ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ៍។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះម្នាក់ ឈ្មោះវ៉េត សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ៍ រងរបួសក្បាល ផុងលលាដ៏ ហូរឈាម ស្រោចដងខ្លួន និងម្នាក់ទៀត ឈ្មោះស៊ី វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ កន្លែងកើតហេតុ ខាងលើ រងរបួស កំភួនដៃ ខាងឆ្វេង ដាច់សរសៃធ្ងន់ធ្ងរ ជាកូនប្រុស លោកមេប៉ុស្តិ៍ រដ្ឋបាល ឃុំស្វាយភ្លោះ។

ជនរងគ្រោះឈ្មោះ វ៉េត សារិទ្ធ បានឲ្យដឹងថា រូបគេមិនដែល ស្គាល់ជនពាល នោះទេ និងមិនដែល មានជម្លោះ ជាមួយអ្នកណា ម្នាក់ឡើយ ហើយមុនពេល កើតហេតុ រូបគេបានជិះម៉ូតូ មកផឹកកាហ្វេ នៅហាងជិត សាលាស្រុក ពាមជរ៍ ជាមួយឈ្មោះស៊ី វិសាល និយាយគ្នាលេង ស្រាប់តែ មានជនពាលម្នាក់ ដើរចូលមក ក្នុងហាងកាហ្វេ ហើយចាប់ ក្បាលជាប់ និងយកកាំបិត បុ័ងតោ កាប់ក្បាល មួយកាំបិត រួចយាកាប់ មួយកាំបិតទៀត ពេលនោះ ឈ្មោះវិសាល ឃើញក៏ស្ទុះ ចូលមករង ក៏ត្រូវមួយកាំបិត ចំកំភួនដៃឆ្វេង ធ្ងន់ធ្ងរដែរ ធ្វើឲ្យផ្អើល អ្នកផឹកកាហ្វេ ស្រែកឆោឡោ ទើបជនពាល រត់គេចខ្លួន បាត់ភ្លាមៗ។ ពុំមានអ្នកណា បានស្គាល់ ជននោះឡើយ ក្រោយមក ក្រុមគ្រួសារ ជនរងគ្រោះ ក៏ហៅរថយន្ត ដឹកជនរងគ្រោះ មកមន្ទីរពេទ្យ ខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។

ទាក់ទិនករណី ខាងលើ លោកនាយ នគបាលប៉ុស្តិ៍ រដ្ឋបាលឃុំស្វាយភ្លោះ កំពុងស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យ មកផ្តន្ទាទោស ឲ្យខាងតែបាន ដោយដាក់ការ សន្និស្ថានថា ជារឿងគំនុំ ហើយពេលជនរងគ្រោះ មកផឹកកាហ្វេ ជននេះឃើញ ក៏ចូលទៅកាប់ ប្រហារតែ ម្តង។ ទោះបីជាយ៉ាងណា ក៏ដោយ រង់ចាំចាប់ខ្លួន ជនបង្កបានសិន ទើបដឹងការពិត៕


ជនរងគ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម