ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​វង់​ផឹកស៊ី​កាប់​បី​កាំបិត​បុ័ងតោ នគរបាល​ចាប់​ជន​ដៃដល់​ម្នាក់

 
 

ខេត្តកណ្តាល ៖ បុរសម្នាក់ បានរងរបួស ជាទម្ងន់ ដោយត្រូវបុរស ម្នាក់ទៀត ជាគូទំនាស់ យកកាំបិតបុ័ងតោ កាប់ចំនួន ៣កាំបិត ដោយសារ មានទំនាស់ ពាក្យសម្ដីគ្នា ខណៈកំពុងអង្គុយ ជុំគ្នាផឹកស៊ី និយាយដៀមដាម ពាក្យសម្តី ជាមួយគ្នា កាលពីម៉ោង ៥ និ៣០នាទីល្ងាច ថ្ងៃទី២៨ ធ្នូ ២០១៤ នៅភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌក្រុង តាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះថូ លីហ៊ួរ អាយុ២៣ឆ្នាំ មានស្នាមមុត ចំនួនបីកន្លែង រងរបួសធ្ងន់ ត្រូវបានគេបញ្ជូន ទៅព្យាបាល នៅពេទ្យជ័យជំនះ ដើម្បីសង្គ្រោះ ចំណែកជនសង្ស័យ មានឈ្មោះ សែម រដ្ឋា អាយុ២២ឆ្នាំ ត្រូវបាន នគរបាលចាប់ខ្លួន។ ទាំងពីរនាក់នេះ មានមុខរបរ ជាកម្មករ ឡគ្បឿង ដូចគ្នា និងមានទីលំនៅ ក្នុងភូមិ-សង្កាត់ កើតហេតុជាមួយគ្នា។ 

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ខាងលើ ជនរងគ្រោះ និងជនសង្ស័យ បានផឹកស៊ី នៅកន្លែង ផ្សេងពីគ្នា ដោយជនសង្ស័យ ផឹកស្រាថ្នាំ អស់ចំនួន២លីត្រ ជាមួយនឹង មិត្តភក្ដិ ។ ចំណែកជនរងគ្រោះ ឈ្មោះថូ លីហ៊ួរ ជួបជុំគ្នា ជាមួយមិត្តភក្ដិ បីនាក់ទៀត ផឹកស្រាបៀរ នៅជិតគ្នា នោះដែរ ។ ហើយជនសង្ស័យ ក៏បានមកផឹក ស្រាបៀរ ជាមួយជនរងគ្រោះ ។

ពេលនោះជនសង្ស័យ បាននិយាយដៀមដាម មកលើជនរងគ្រោះ អ្នកទាំងពីរ ក៏មានទំនាស់ ពាក្យសម្ដីគ្នា តឹងសរសៃ.ក ជនរងគ្រោះ ក៏បានដាល់មួយដៃ ចំមុខជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងខ្លាំង បានដើរទៅផ្ទះខ្លួន នៅជិតនោះ យកកាំបិតបុ័ងតោ មកកាប់ ទៅលើជន រងគ្រោះ ចំបន្ទះក្បាល មួយកន្លែង និងចំដៃ ពីរកន្លែងទៀត ហូរឈាមខ្លាំង រងរបួស យ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាល នៅពេទ្យជ័យជំនះ ចំណែកជនសង្ស័យ ឈ្មោះសែម រដ្ឋា  ត្រូវបាន នគរបាល ចាប់ខ្លួនភ្លាមៗដែរ បញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការ តាមនីតិវិធីច្បាប់៕


ជនសង្ស័យ និងជនរងគ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម