ទៀតហើយ! កប៉ាល់ដ៏ធំ ត្រូវបានភ្លើង លេបត្របាក់ នៅកណ្តាល សមុទ្រតែម្តង!
អ៊ីតាលី៖ កប៉ាល់ដ៏ធំ របស់ប្រទេសអ៊ីតាលី មួយគ្រឿង ដែលបានផ្ទុករថយន្ត និងមនុស្ស ជាច្រើននៅលើនោះ ត្រូវបានភ្លើងឆេះ នៅកណ្តាលសមុទ្រ និងបានបង្ក ឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ ព្រមទាំងធ្វើឲ្យ មនុស្សជាច្រើន ត្រូវបានជាប់គាំង នៅលើកប៉ាល់នោះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កប៉ាល់មួយគ្រឿង ដែលមានដោត ទង់ជាតិរបស់ ប្រទេសអ៊ីតាលី ឈ្មោះថា Norman Atlantic មានផ្ទុកមនុស្ស នៅលើនោះសរុប ៤៧៨នាក់ និងរថយន្តជាង ២០០គ្រឿងទៀត ត្រូវបានភ្លើងឆេះ បន្ទាប់ពីវា ធ្វើដំណើរចាកចេញ ពីតំបន់ Patros ប្រទេសក្រិច។
យ៉ាងណាមិញ បន្ទាប់ពីមាន ហេតុការណ៍នេះ កើតឡើង ក្រុមសង្រ្គោះក៏បាន ចេញប្រតិបត្តិការ ភ្លាមៗផងដែរ ដោយបានប្រើប្រាស់ កប៉ាល់សង្រ្គោះ និងឧទ្ធម្ភាគចក្រ ដើម្បីជួយ និងជន្លៀស អ្នកដំណើរ ចេញពីកប៉ាល់ ដែលកំពុងតែឆេះនេះ។ ផ្អែកលើរបាយការណ៍ ចុងក្រោយបញ្ជាក់ថា មនុស្សចំនួន ២៦៥នាក់ ទើបតែត្រូវ បានជម្លៀសចេញ។ រីឯជាង២០០នាក់ ទៀតកំពុង ជាប់គាំងនៅ លើនោះ ខណៈប្រតិបត្តិការ ជួយសង្រ្គោះកំពុង នៅតែបន្ត។ បន្ថែមពីនេះទៀត ក្រុមអាជ្ញាធរ បានអះអាងថា មានបុរសម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត កំពុងរងរបួស ធ្ងន់ធ្ងរនៅ ក្នុងហេតុការណ៍ ដ៏អាក្រក់មួយនេះ ផងដែរ។
គូសបញ្ជាក់ផងដែរថា នេះគឺជារឿង ដ៏កម្រមួយ ដែលកប៉ាល់ដ៏ធំ ត្រូវបានភ្លើង ឆាបឆេះទាំង កណ្តាលសមុទ្រ បែបនេះ ហើយចំពោះមូលហេតុ ដែលធ្វើឲ្យមាន ភ្លើងឆេះកប៉ាល់ បែបនេះក៏មិន ទាន់ត្រូវបាន បញ្ជាក់ឲ្យដឹង នៅឡើយទេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាព នៃកប៉ាល់ដែល កំពុងឆេះ និងប្រតិបត្តិការ របស់ក្រុមជួយសង្រ្គោះ៖
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!