ការពិត ដ៏គួរឲ្យចាប់អារម្មណ៍ ទាំង១០ អំពីខ្យល់!

 
 

បរទេស៖ យើងដឹងហើយថា ខ្យល់គឺជាធាតុមួយដែល ដើរតួនាទីយ៉ាងសំខាន់ នៅលើភពផែនដី ជាមួយនឹង ធាតុសំខាន់ផ្សេងទៀត ដែលមានដូចជា ទឹក, ដី និងភ្លើងជាដើម។ ខាងក្រោមនេះ គឺជា ការពិត ដែលគួរឲ្យចាប់អារម្មណ៍ មួយចំនួន ដែលពាក់ព័ន្ធ ជាមួយនឹងខ្យល់៖

. ក្នុងទេវកថា ក្រិកបុរាណ បាននិយាយថា ខ្យល់គឺកើត ពីអាទិទេពមួយ មានឈ្មោះថា Anemoi ដែលជាតួអង្គ ធ្វើឲ្យមានខ្យល់បក់ មកពីទិសទាំង៤។

. ឧបករណ៍ដែលគេប្រើ សំរាប់វាស់វែងល្បឿនខ្យល់ គឺមានឈ្មោះថា អានីម៉ូមែត្រ (Anemometer)។


អាទិទេព Anemoi ជាអ្នកបង្កើតឲ្យមានខ្យល់បក់ ក្នុងជំនឿរបស់ជនជាតិក្រិក

. ខ្យល់ខ្លាំងត្រូវ គេកំណត់ ចំពោះខ្យល់ណា ដែលមានល្បឿន ចាប់ពី ៥១ គីឡូម៉ែត្រ ទៅ ១០១ គីឡូម៉ែត្រក្នុង ១ម៉ោង ក្រៅពីនេះ ខ្យល់ដែលមានការបក់ ចាប់ពី ៦គីឡូម៉ែត្រ ទៅ ៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង គេហៅវា ថា ជាខ្យល់រំភើយ ឬខ្យល់ជំនោរ (breeze)។

. កំលាំងខ្យល់ដែល បក់ខ្លាំងបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺស្ថិតនៅលើភពសៅរ៍ (Saturn) ដែល មានល្បឿន លើសពី ១៧៧០ គីឡូម៉ែត្រក្នុង ១ម៉ោង។


ភពសៅរ៍ (Saturn) ជាទីដែលមានខ្យល់បក់ខ្លាំងជាងគេ ក្នុងចំណោមភពនានា នៅប្រព័ន្ធព្រះអាទិត្យ

. ផ្ទះដំបូងគេ នៅលើ ពិភពលោកយើង ដែលប្រើថាមពល អគ្គីសនី បានមកពីកំលាំងខ្យល់បក់ គឺស្ថិតនៅតំបន់ Kincardineshire ប្រទេសស្កុតឡែន ក្នុងឆ្នាំ ១៨៨៧។

. កង្ហាធំៗ ដែលប្រើបង្វិល ទូរប៊ីន (turbine) បង្កើតថាមពល អគ្គីសនី និងវិលនៅពេល ដែលខ្យល់បក់ ក្នុងល្បឿនចាប់ពី ៣២១ គីឡូម៉ែត្រឡើងទៅ។


កង្ហាដែលគេដាក់ប្រើ សំរាប់ផលិតថាមពល អគ្គីសនីដែលបានមកពី កំលាំងខ្យល់បក់

. កាលពីមុន កង្ហាដែលគេប្រើ សំរាប់បង្កើតអគ្គីសនីទាំងអស់ គឺវិលបញ្ច្រាស់ ទ្រនិចនាឡិកា (anti-clockwise) ពីស្តាំទៅឆ្វេង ប៉ុន្តែក្រោយមកឆាប់ពីឆ្នាំ ១៩៧៨ គេបាន បង្កើតវា ឲ្យវិលស្របទ្រនិចនាឡិកា វិញ ពោលគឺពីឆ្វេង ទៅស្តាំ។

. ស្រដៀងគ្នានេះដែរ ម៉ាស៊ីនកិនម៉្សៅប្រើ ដោយកំលាំងខ្យល់ (windmill) កាលពីមុនក៏វិល បញ្ច្រាស់ ទ្រនិចនាឡិកា ពីស្តាំទៅឆ្វេង ដូចគ្នានឹងកង្ហាប្រើ បង្កើតអគ្គីសនីដែរ តែក្រោយ មកគេផលិត វា ឲ្យវិលស្របទ្រនិច នាឡិកាវិញ។


ម៉ាស៊ីនកិនម៉្សៅប្រើ ដោយកំលាំងខ្យល់ (windmill) ដែលសំបូរឃើញមានប្រើនៅតំបន់អ៊ឺរ៉ុប

. ថាមពលអគ្គីសនីដែល បានមកពីកំលាំង ខ្យល់បក់ ផ្តល់អគ្គីសនី ៤ភាគរយ នៃថាមពលអគ្គីសនី សរុប នៅលើពិភពលោក។

១០. មានតំបន់សមុទ្រ មួយចំនួនដែលស្ថិតនៅ ជុំវិញខ្សែអេក្វាទ័រ របស់ភពផែនដី គឺជាតំបន់ស្ងប់ខ្យល់ ដែលទីនោះ អាចធ្វើឲ្យ ទូក ឬក៏នាវា ដែលប្រើក្តោង នៅជាប់គាំង មួយកន្លែង មិនអាចទៅមុខរួច ជាច្រើន សប្តាហ៍៕


ទូកប្រើក្តោង ដែលពឹងលើខ្យល់ ដើម្បីផ្លាស់ទីទៅមុខ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម