ក្មេងប្រុសរត់ឆ្លងផ្លូវ ត្រូវរថយន្តធុនធំ មួយគ្រឿង ជ្រុលល្បឿន បុកកិន ស្លាប់យ៉ាង អាណោចអាធ័ម

 
 

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណៈរូបគេ លោតចុះពីលើ ម៉ូតូហើយរត់ឆ្លង ក៏ត្រូវរថយន្ត ធុនធំមួយគ្រឿន កំពុងបើកលឿន ជ្រុលបុកពេញទំហឹង នឹងកិន ពីលើបណ្តាល ខ្ទេចមួយ ចំហៀងខ្លួន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៧និង១០នាទី ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៤ ចំណុចច្រកចូល រោងចក្រ សួនវឌ្ឍនៈទី២ ផ្លូវកៅស៊ូ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។

សមត្ថកិច្ចបាន អោយដឹងថា ក្មេងប្រុសដែលស្លាប់ ក្នុងហេតុការណ៍នេះ ឈ្មោះ សាន ច័ន្ទ្រា អាយុ ៦ឆ្នាំ ស្នាក់នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A 0313 បើកបរដោយឈ្មោះ ម៉ោង លន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ភូមិអន្លុងស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ក្មេងរងគ្រោះ បានជិះម៉ូតូជាមួយ ឪពុកដើម្បីជូនម្តាយ ទៅធ្វើការនៅ រោងចក្រ ។ក្រោយ ជូនម្តាយ ដល់រោងចក្រ ហើយរូបគេ បានជិះម៉ូតូ ជាមួយឪពុកមកវិញ លុះដល់ចំណុច កើតហេតុ ម៉ូតូអស់សាំង ក៏ចុះបណ្តើរ ហើយក្មេងរងគ្រោះ បានរត់ឆ្លងផ្លូវ បំណងទិញសាំងមក ចាក់ម៉ូតូ តែអកុសល ស្របពេលនោះ មានរថយន្តហ៊ីណូ មួយគ្រឿង កំពុងបើកលឿន ជាន់ហ្រ្វាំមិនទាន់ ក៏ជ្រុលបុក ក្មេងប្រុស ខាងលើពេញទំហឹង នឹងកិនចំមួយ ចំហៀងខ្លួន បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម តែម្តង ។ ក្រោយកើតហេតុរថយន្ត បានព្យាយាមបើករត់ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា សពប្រគល់ឲ្យ ឪពុកម្តាយ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែក រថយន្តបង្ក នឹងអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ប្រគល់ឲ្យនគរបាល ជំនាញនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយ នាពេលក្រោយ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម