ប្អូនថ្លៃកាប់ សម្លាប់បងថ្លៃ ព្រោះរកប្រពន្ធ មិនឃើញ ត្រូវជាប់ ឣន្ទាក់នគរបាល

 
 

កំពត ៖ ជនសង្ស័យម្នាក់ បានកាប់សម្លាប់ បងថ្លៃរបស់ខ្លួន ឣស់ជាច្រើនកាំបិត បណ្តាល ឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើត ហេតុកាលពី វេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រៃក្រាំងខាងត្បូង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ហើយត្រូវកម្លាំង នគរបាលស្រុក និងកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការឃាត់ខ្លួន ក្រោយពេល កើតហេតុបាន ភ្លាមៗផងដែរ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមឣម្ពិល ឲ្យដឹងថា ជនសង្ស័យឈ្មោះ ចុន រតនៈ ភេទប្រុស ឣាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែក ជនរងគ្រោះជា បងថ្លៃឈ្មោះ ហេង ឣាន ភេទប្រុស ឣាយុ ៥៦ឆ្នាំ រស់នៅភូមិ-ឃុំ ដូចគ្នាដែរ ។

មន្រ្តីនគរបាល ដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ គឺជនសង្ស័យ បាត់ប្រពន្ធរបស់ខ្លួន ក៏ដើរទៅផ្ទះ ជនរងគ្រោះ ដែលផ្ទះឃ្លាត ពីគ្នាចម្ងាយ ៣០ម៉ែត្រ ដើម្បីសួរនាំ រកប្រពន្ធ ប៉ុន្តែជនរងគ្រោះឆ្លើយថា ឣត់បានឃើញទេ ហើយ ក៏មិនបានដឹង ទៅទីណាដែរ ស្របពេលនោះ ក៏កើតមាន ទាស់ទែងពាក្យ សំដីនឹងគ្នា រវាងជនសង្ស័យ និង ជនរងគ្រោះ ស្រាប់តែជនសង្ស័យ ទាញបានកាំបិតលៀម ហើយធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះ ឣស់ជាច្រើនកាំបិត បណ្តាលឲ្យ ជនរងគ្រោះ ស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែង កើតហេតុតែម្តង ។

ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពហើយ ក៏ដើរទៅផ្ទះ របស់ខ្លួនវិញ ខណៈនោះ ក្រោយពីកម្លាំង នគរបាលស្រុក ដឹងហេតុការណ៍ ក៏បានចុះទៅ ដល់កន្លែង កើតហេតុ ស្រាប់តែ ជនសង្ស័យតោង បានកាំបិត២ដើម កាន់ដៃម្ខាងមួយ ហើយបានគំរាម ដល់កម្លាំនគរបាល ដែលបានចុះ ទៅដល់នោះ ហើយជនសង្ស័យគំរាមថា បើហ៊ានចូល ឣញនឹង កាប់ឲ្យងាប់ថែមទៀត ហើយឣញនឹង ដុតផ្ទះចោល ។

ឃើញស្ថានភាព ដូច្នេះកម្លាំង នគរបាលស្រុក មិនហ៊ានប្រតិបត្តិការ ចូលចាប់ជន សង្ស័យរូបនេះទេ ក៏សុំ កម្លាំងនគរបាល ជំនាញ ព្រហ្មទណ្ឌខេត្ត ជួយឣន្តរាគមន៍ ដូច្នេះកម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ដឹកនាំដោយ លោក វរសេនីយ៍ទោ គង់ សុខន ក៏ចុះទៅជួយ ប៉ុន្តែ មិនទាន់ទៅដល់ផង ស្រាប់តែ ជនសង្ស័យ បានទម្លាក់កាំបិតចុះ ហើយព្រមប្រគល់ខ្លួន ឲ្យកម្លាំងនគរបាលស្រុក ចាប់តាមដំណើរទៅ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប បានថ្លែងឲ្យដឹងថា ជនសង្ស័យជា មនុស្សវិកលចរឹក ផងដែរ។ ក្រោយពីចាប់ខ្លួន ជនសង្ស័យហើយ កម្លាំងនគរបាលស្រុក ក៏ប្រគល់ឲ្យកម្លាំង នគរបាល ព្រហ្មទណ្ឌធ្ងន់ខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំ មកសាកសួរ នៅឯការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត ដើម្បី កសាងសំណុំរឿង ឡើងតុលាការ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម