ក្លឹបកំសាន្ត រ៉ក់ ស៊ី (ROXY) នៅឆ្នេរ អូរឈើទាល បង្កសំឡេងរំខាន និងឈ្លោះ កាប់ចាក់គ្នា ស្ទើររាល់យប់ មិនរំខាន សមត្ថកិច្ច
ព្រះសីហនុ ៖ ក្លឹបកំសាន្ត រ៉ក់ ស៊ី (ROXY) ដែលមានអាសយដ្ឋាន នៅម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម ទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បានរងការរិះគន់ពីប្រជាពលរដ្ឋ និងម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់នៅក្បែរនោះថា បានបង្កសំឡេងរំខាន ស្ទើររាល់ថ្ងៃ ហើយថែមទាំងមាន ការឈ្លោះប្រកែកគ្នា ដេញវាយកាប់ចាក់ស្ទើររាល់យប់ បែរជា អាជ្ញាធរគ្មានវិធានការ ចំពោះទីតាំងមួយនេះ បណ្តោយ ឲ្យមានភាពអនាធិបតេយ្យស្រេចតែចិត្ត ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានរាយការណ៍មកថា ជាក់ស្តែងកាលពីយប់ វេលាម៉ោងជាង ២អធ្រាត្រ ឈានចូលថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ មានករណីភ្ញៀវ២ក្រុម ដែលបានចូលកំសាន្ត ក្នុងក្លឹបខាងលើ បានឈ្លោះប្រកែកគ្នា ហើយក៏ដេញកាប់ ចាក់គ្នាយ៉ាងសាហាវ ដូចក្នុងរឿង ហុងកុង ហើយបានរត់ចេញ មកក្រៅ ដួលសន្លប់ ក្បែរសណ្ឋាគារនៅក្បែរៗ នោះ ធ្វើឲ្យភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋ មានការ ភិតភ័យយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋបានប្រាប់បន្ថែមទៀតថា កត្តាដែលម្ចាស់ទីតាំងខាងលើនេះ មិនខ្លាចអាជ្ញាធរ ក៏ព្រោះតែអាង អំណាច ឪពុកដែលជា យោធា ឋានៈ ផ្កាយ៣ កង ទ័ពជើងគោក ទើបបានជាសមត្ថកិច្ច មិនហ៊ានក្អក ជាមួយម្ចាស់ទីតាំងខាងលើ នេះ ។ ព្រោះនៅពេលកើតហេតុម្តងៗ គេតែងឮម្ចាស់ទីតាំង ខាងលើនេះ យកឈ្មោះឪពុករបស់ខ្លួនមកគំរាមគេជានិច្ច ។ ប្រជាពលរដ្ឋ សុំស្នើដល់អាជ្ញាធរ មេត្តាចុះត្រួតពិនិត្យ ទីតាំងមួយនេះផង ហើយបើសិនជាអាច មិនគួរណាអនុញ្ញាត ឲ្យក្លឹបមួយនេះ បើកអាជីវកម្មនៅក្បែរ ប្រជាពលរដ្ឋ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់នោះឡើយ ព្រោះតំបន់នេះ ជាតំបន់សម្រាប់ តែសណ្ឋាគារ និងផ្ទះសំណាក់ដែលទុកសម្រាប់ឲ្យភ្ញៀវគេង សម្រាកកាយដោយ សុខស្រួល មិនគួរណា មានសំឡេង រំខានដូច្នេះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!