បុរសម្នាក់ ត្រូវរថយន្តបុក ធ្លាយពោះ វៀន ស្លាប់ភ្លាមនៅ កន្លែងកើតហេតុ
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែ រថយន្តមួយ គ្រឿង បើកបុករថយន្ត ផ្សេងទៀត ក៏ជ្រុលមកបុកម៉ូតូយ៉ាងពេញទំហឹង ចូលក្រោម រថយន្តគាប ជាប់ ។ អ្នកបើកបររថយន្ត ព្យាយាមរត់គេច ខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ប្រហែលជា ៨ ជាងយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមអត្តសញ្ញាណប័ណ្ណមួយសន្លឹក ជាប់នឹងខ្លួនជនរងគ្រោះឈ្មោះ ស៊ុន សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិពោធិ៍ដុះ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុក កំណើត នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្ត ក្រចេះ ជិះម៉ូតូមួយ គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក លេខភ្នំពេញ CF-0454 ចំណែកឯ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ដ០១៩៩ ភព៣ អ្នកបើកបរ ពុំត្រូវបាន គេស្គាល់ឈ្មោះនោះ ទេ ។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ក្នុងទិស ដៅពីត្បូង ទៅជើង លុះ ដល់ចំណុចកើតហេតុ បានប្រជែងរថយន្តមួយគ្រឿងទៀត នៅពីមុខ របស់គេ រួចក៏បានជ្រុកចង្កូត ទៅបុកម៉ូតូជនរង គ្រោះបើកបញ្រ្ចាស ទិសគ្នា អូសជាង ១០ម៉ែត្រ បណ្តាលឲ្យ ម៉ូតូចូលក្រោម រថយន្តគាបជាប់ ចំណែកឯ ជនរងគ្រោះ បានធ្លាយពោះវៀន ចេញមកក្រៅ ស្លាប់ភ្លាមៗ ។ ចំណែកអ្នក បើកបររថយន្ត បន្ទាប់ពីកើតហេតុ បានចុះ ចេញពីរថយន្ត រួចរត់គេច ខ្លួនបាត់ ។ ភ្លាមៗនោះដែរ នគរបាល មូលដ្ឋាន បានចុះទៅដល់ រួចបាន ប្រគល់សព ទៅឲ្យក្រុមគ្រួសារ យក ទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវយក ទៅរក្សាទុក នៅការិយាល័យ នគរបាលជើងគោក នៃស្នងការ ដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយគ្នាទៅតាម ផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!