គុណបុណ្យឪពុក ជួយមួយគ្រួសារ រួចផុតគ្រោះថ្នាក់ ពីយន្តហោះ AirAsia QZ8501 ដែលអាចនឹង ធ្លាក់ចូលទឹក បាត់ហើយ!

 
 

ពិតជាសំណាងធំបំផុត សំរាប់បុរសឥណ្ឌូនេស៊ីម្នាក់ និង ក្រុមគ្រួសាររបស់គាត់ ក្រោយពីលុបចោល ការធ្វើដំណើររបស់ខ្លួន តែមួយថ្ងៃប៉ុណ្ណោះ នៅលើ យន្តហោះ AirAsia ជើងហោះហើរ QZ8501 ដែលបានបាត់ការទាក់ទងនោះ។

លោក Chandra Susanto រួមជាមួយប្រពន្ធ និង កូនបីនាក់ បានកក់សំបុត្ររួចរាល់ទៅហើយ ក្នុងការជិះលើ ជើងហោះហើរ QZ8501 ប៉ុន្តែបានលុបចោលវិញ ក្រោយមួយថ្ងៃប៉ុណ្ណោះ (ម្សិលមិញ) ព្រោះតែឪពុករបស់គាត់ ស្រាប់តែធ្លាក់ខ្លួនឈឺ។ គាត់បានប្រាប់ដល់អ្នក យកព័ត៌មានឲ្យដឹងថា៖ «ពួកយើងមានគំរោង ធ្វើដំណើរកំសាន្ត ទៅលេងប្រទេសសឹង្ហបុរី តាំងពីខែ មិនា ឆ្នាំ២០១៤ មកម៉្លេះ ហើយពួកយើង ក៏ភ្ញាក់ផ្អើលដែរ ពេលដែល ត្រូវលុបចោលសំបុត្រយន្តហោះភ្លាមៗ ដូចនេះ។ វាពិតជាការសំរេចចិត្ត ដ៏ពិបាកមួយ ព្រោះកូនប្រុសរបស់ខ្ញុំ មិនសប្បាយចិត្ត នឹងការលុបចោលដំណើរកំសាន្ត ដ៏រីករាយ ដែលពួកយើង ទន្ទឹងរង់ចាំយូរមកហើយ ដូច្នេះទេ។ តែយ៉ាងណាក៏ដោយ ឪពុកខ្ញុំ គាត់ឈឺ ដូចនេះ ក្នុងនាមជាកូន ពួកយើង ត្រូវលុបចោល ការធ្វើដំណើរនេះ»។

គួរបញ្ជាក់ដែរថា សំរាប់ក្រុមគ្រួសារ សាច់ញាតិ អ្នកដំណើរលើយន្តហោះ QZ8501 បានមកប្រមូលផ្តុំគ្នា រង់ចាំដំណឹង នៅឯអាកាសយានដ្ឋាន យ៉ាងកកកុញ ទាំងនៅក្នុង ប្រទេសសឹង្ហបុរី និង ឥណ្ឌូនេស៊ី៕ សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ចុចអាន៖ ស្ថានភាពប្រែប្រួល! ការរុករក យន្តហោះ AirAsia QZ8501 ត្រូវផ្អាកសិន (UPDATE ចុងក្រោយបង្អស់)

ចុចអាន៖ មានតំរុយ ពីទីតាំង ដែលយន្តហោះ AirAsia QZ8501 អាចនឹងត្រូវបានធ្លាក់ហើយ! (UPDATE ចុងក្រោយ)


លោក Chandra Susanto និង គ្រួសារ


សំបុត្រកក់យន្តហោះ


ក្រុមគ្រួសារដែលរួចផុតពីគ្រោះថ្នាក់

ខាងក្រោមជាសាច់ញាតិ អ្នកជិះលើយន្តហោះ QZ8501៖






ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម