បុរសម្នាក់បន្លំស្ទាបគូទនារីៗញឹក ញាប់ ទ្រាំលែង បានប្តឹងសមត្ថកិច្ចចាប់ខ្លួន
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនារីជាកម្មការិនី៣នាក់ ដោយអត់ទ្រាំនឹង ការប្រព្រឹត្តិ របស់បុរសម្នាក់ដែលតែងតែលួចបន្លំស្ទាបគូទរបស់ពួកនាងទាំង៣ជារឿយ ខណៈពួកនាង ទៅងូតទឹក នៅបន្ទប់ទឹករួមមួយ ក្នុងផ្ទះជួល មួយកន្លែង កាលពីម៉ោង ០៩យប់ថ្ងៃទី២៨ ធ្នូ ២០១៤ នេះ ស្ថិតនៅភូមិព្រៃ ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយពួកគាត់ បាននាំគ្នាមក ប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការប្តឹង បុរសម្នាក់នោះ ពីបទ បៀតបៀនកេរ្តិ៍ខ្មាស់ ។
ប្រភពបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះអ៊ិន កសាង អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅ ក្នុងផ្ទះជួល ខាងលើ ដោយមានប្រពន្ធនិងកូនផងដែរ ។ ចំណែកឯនារីរងគ្រោះទាំង៣នាក់ ១-ឈ្មោះរី រង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ដោយគាត់ បាននិយាយថា បុរសនោះបានបន្លំ ស្ទាបគូទគាត់ កាលពី៣ថ្ងៃមុន ២-ឈ្មោះពាន ផល្លា អាយុ៣០ឆ្នាំ បានបន្លំស្ទាប គាត់កាលពី វេលាម៉ោង៦ល្ងាច និង៣-ឈ្មោះហែម ស្រីវ៉ន អាយុ២០ឆ្នាំ បានបន្លំ ស្ទាបគូទនៅ វេលាម៉ោង៦ល្ងាចដដែល ។
ទោះបីជាយ៉ាងណា បុរសឈ្មោះអ៊ិន កសាង បានឆ្លើយបដិសេធគ្រប់យ៉ាង និងបានទាមទារ រកភស្តុតាង ។
គួរបញ្ជាក់ថា បុរសជាប់ចោទខាងលើ រងការចោទប្រកាន់ពីនារីៗជាច្រើននៅក្នុងប្លុក ផ្ទះជួលខាង លើនោះ ដោយនារីខ្លះមិនហ៊ានតបតទេ សុខចិត្តរើអីវ៉ាន់ចេញពីបន្ទប់នោះ ឯអ្នកខ្លះទៀតបាន រត់មក ប្រាប់ប្រពន្ធរបស់បុរស ខាងលើផងដែរ ។
បច្ចុប្បន្នបុរសជាប់ចោទនិងនារីរងគ្រោះទាំង៣នាក់ កំពុងធ្វើការដោះស្រាយនៅក្នុងប៉ុស្តិ៍ចោមចៅ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!