ទុកកូនប្រុសអាយុ១ខួបកន្លះ ឱ្យយាយមើល តែយាយភ្លេចខ្លួន ចៅដើររអិលធ្លាក់ទឹកស្រះលង់ស្លាប់
ខេត្តកណ្តាល ៖ ក្មេងប្រុសអាយុជាង១ ខួបម្នាក់បានលង់ទឹកស្លាប់ បន្ទាប់រអិលជើងធ្លាក់ចូល ទឹកស្រះ ខាងក្រោយ ដែលមានជម្រៅកន្លះ ម៉ែត្រ ខណៈយាយតា ជាប់រវល់ភ្លេចមើលចៅ កាលពីវេលា ម៉ោង ០៩ព្រឹកថ្ងៃទី២៨ ធ្នូ ២០១៤ នេះ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះផាត ណារីន អាយុ១ខួបកន្លះ មានឪពុកឈ្មោះផាត សុភ័ណ អាយុ២២ឆ្នាំ និងម្តាយឈ្មោះ បូរ៉ាន់ អាយុ១៩ឆ្នាំ ទាំង២នាក់ទៅធ្វើកម្មករនៅរាជធានីភ្នំពេញ ដោយទុកកូន ឱ្យជីដូនឈ្មោះបូ រ៉េនអាយុ៣៩ឆ្នាំ និងតាឈ្មោះធូ ចាន់រ៉ា អាយុ៣៩ឆ្នាំ មើលថែនៅផ្ទះ ដែលមាន ទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជីតារបស់ក្មេងប្រុស រងគ្រោះរវល់ទៅកាប់អុស ដោយទុកចៅប្រុសឱ្យ នៅយាយ តែយាយជាប់រវល់ ទៅហាល លៀសភ្លេចចៅប្រុស តូចខាងលើ ។ លុះមួយសន្ទុះត្រូវកូនស្រីពៅ អាយុ៨ឆ្នាំម្នាក់រត់មកប្រាប់ទាំង ទឹកភ្នែកថា អាអូនរអិល ធ្លាក់ចូលទឹកស្រះ ខាងក្រោយផ្ទះហើយ ពេលនោះយាយបានស្រែកឆោឡោ ឡើងរត់ទៅជួយចៅប្រុស តែបានហួសពេល ទៅហើយ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!