កុមា​រា​១៣​ឆ្នាំ​ម្នាក់ នឹក​ឪពុក​ពេក​ ជិៈ​កង់​ពី​ខេត្តកំពង់ឆ្នាំង ​ទៅ​តាម​រក​នៅ​ខេត្តពោធិ៍សាត់

 
 

ខេត្តកំពង់ឆ្នាំង៖ ដោយសារតែនឹកឪពុកខ្លាំងពេកកុមារាអាយុ១៣ឆ្នាំម្នាក់ បានសម្រេចរត់ចោលជីដូន  ដោយជិៈកង់ពីខេត្តកំពង់ឆ្នាំងទៅ ខេត្តពោធិ៍សាត់ ដើម្បីតាមរកឪពុក របស់ខ្លួនទាំង មិនដឹងថា ឪពុករបស់ ខ្លួនរស់នៅភូមិ-ឃុំណាឡើយ ដឹងតែថា ឪពុកបានលែងលះ ជាមួយ ម្តាយទៅ មានប្រពន្ធ ចុងនៅខេត្ត ពោធិ៍សាត់។ ទោះយ៉ាងណា កុមារារូបនោះ ត្រូវបានប្រជាការពារ និងមន្ត្រីនគរបាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ឃាត់ កាលពីយប់ ថ្ងៃទី២៦ ធ្នូ ២០១៤ ខណៈឃើញកុមារា រូបនោះជិៈកង់ កណ្តាលអធ្រាតុ ម្នាក់ឯង គួរសង្ស័យ ។

លោកយាយ ជុំ សុភាព  អាយុ៦០ឆ្នាំ មានទីលំនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ដែលត្រូវ ជាជីដូនកុមារខាងលើ បាននិយាយ ឱ្យដឹងថា ចៅគាត់ដែលរត់ចោល គាត់មានឈ្មោះណយ ណេន អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រៀននៅសាលា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលារប្អៀរត្បូង ។ ចំណែកម្តាយរបស់ គេឈ្មោះ ណាក់ ស៊ីយ៉ន អាយុ៣៤ឆ្នាំ បច្ចុប្បន្ន នៅធ្វើការ ឯប្រទេសម៉ាឡេស៊ី  ។ ចាប់តាំងពី ឪពុកម្តាយរបស់ គេលែងលះគ្នា ម្តាយបានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី មកដល់ពេលនេះ មាន រយៈពេល ជាង៤ឆ្នាំហើយ ដោយទុកចៅ ឱ្យគាត់មើលថែ ចំណែកឪពុកវា វិញបានទៅមាន ប្រពន្ធថ្មីនៅ ខេត្តពោធិ៍សាត់ ។ កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ២០១៤  ចៅរបស់គាត់បាន ជិៈកង់ស្ពាយ កាបូបសៀវភៅ ទៅរៀនជាធម្មតាដូច រាល់ថ្ងៃ  តែថ្ងៃនោះចៅគាត់មិន បានឃើញត្រឡប់មក ផ្ទះទេ  លុះយប់ឡើងក៏ មិន ឃើញ ចៅរបស់គាត់ត្រឡប់ មកផ្ទះវិញដែរ ទើបមានការឆោឡោឡើង  ខ្លះដើររក អ្នកខ្លះទៀត ទៅប្តឹងសមត្ថកិច្ច ឱ្យជួយរកទាំងយប់។

លោកទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរ បាននិយាយឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាបាត់ក្មេង ប្រុសខាងលើនេះ លោកបាន ចាត់ឱ្យ មន្ត្រី នគរបាលប៉ុស្តិ៍ជ្រៃបាក់ ទៅសហការជាមួយ ប្រជាពលរដ្ឋ តាមរក ព្រោះក្រែងខាងលើនេះ លង់ទឹកស្លាប់ ហើយក៏មានការ ទំនាក់ទំនង គ្នា តាមស្រុកឱ្យ ជួយរកផងដែរ។ ស្រាប់តែនៅរសៀល ថ្ងៃទី២៧ ធ្នូនេះ បានទទួលដំណឹងថា មន្ត្រីនគរបាល ប៉ុស្តិ៍ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ បានឃាត់ទុក ក្មេងខាងលើនេះ តាំងពីយប់ថ្ងៃទី២៦ ធ្នូ ទើបលោកទំនាក់ទំនង ឱ្យម្តាយធំ កុមារខាងលើ ទៅទទួលយក ត្រឡប់មក វិញហើយ ៕ 


កុមារាដែលនឹកឪពុកពេកធាក់កង់ទៅរក

ជីដូនរបស់កុមារា

 

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម