ឃើញនាង អង្គុយដាំបាយម្នាក់ឯង ប៉ងចាប់រំលោភ តែមិនបានសម្រេច

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៤ ដោយជាប់ចោទ ពីបទប៉ុនប៉ងរំលោភ ក្មេងស្រីអាយុ១៣ឆ្នាំ តែមិនបានសម្រេច នៅភូមិពោធិរាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសិទ្ធ ឡោះ ស្នងការរងទទួលផែន ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ភោគ សារឹម ភេទវប្រុស អាយុ២៧ឆ្នាំ នៅភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកក្មេងស្រី រងគ្រោះឈ្មោះ ម.ន អាយុ១៣ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។

លោកស្នងការរងបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា នៅល្ងាចប្រហែល ជាម៉ោង៥ ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៤ ក្រោយពីរូបគេ មកពីហូបការ មិត្តភក្តិក្នុងភូមិ គេបានដើរទៅយកគោ ដែលចងឲ្យស៊ីស្មៅ នៅវាលស្រែ ។ ពេលត្រឡប់មកវិញ ឃើញក្មេងស្រីរងគ្រោះ អង្គុយដាំបាយម្នាក់ឯង ដោយមិនឃើញ ឪពុកម្តាយនាងទេ មានតែប្អូនតូចៗ ជាឱកាសល្អ គេក៏ចងគោនៅជិត ផ្ទះក្មេងស្រីរងគ្រោះ រួចចូលទៅចាប់នាង ផ្តួលទៅលើគ្រែ បំណងរំលោភ ពេលនោះនាងបាន ស្រែកឲ្យគេជួយ ហើយប្អូននាងតូចៗ ក៏បានស្រែកយំឆោឡោ រត់មកក្រៅផ្ទះ ។ ឃើញដូច្នោះ គេក៏ប្រលែងនាង រួចដឹកគោ ត្រឡប់ទៅផ្ទះវិញ បន្ទាប់មកនាង បានប្រាប់ ឪពុក-ម្តាយនាង ខណៈពេល ដែលពួកគាត់ មកពីដាំឪឡឹកនៅជិ តអាងទឹកត្រពាំងថ្ម និងប្តឹងនគរបាល ឲ្យចាប់ខ្លួនគេតែម្តង។

លោកស្នងការរង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមបណ្តឹងរបស់ ឪពុក-ម្តាយ ក្មេងស្រីរងគ្រោះ និងចម្លើយសារភាព របស់ជនជាប់ចោទ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ បានរៀបចំ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសលាដំបូង នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៤ នេះផងដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម