BREAKING NEWS: បាត់យន្តហោះ Air Asia ជើងហោះហើរ QZ8501

 
 

ឥណ្ឌូនេស៊ី៖ ប្រភពព័ត៌មាន Yahoo ចេញផ្សាយ មុននេះបន្តិច បានឲ្យដឹងថា ស្ថានីយ៍បញ្ជាផ្លូវអាកាស របស់ប្រទេសឥណ្ឌូនេស៊ី បានបាត់បង់ការទាក់ទង ជាមួយនឹង ជើងហោះហើរ QZ8501 ដែលជាយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia មានទិសដៅ ទីក្រុង Surabay របស់ប្រទេសឥណ្ឌូ ទៅកាន់ ប្រទេសសឹង្ហបុរី នាវេលាព្រឹកថ្ងៃអាទិត្យនេះ។

ប្រភពដដែល បានឲ្យដឹងថា យន្តហោះ ដែលកំពុងតែបាត់ដំណឹង មិនអាចទាក់ទងបាននេះ ជាប្រភេទ យន្តហោះដឹកអ្នកដំណើរ Airbus A320-200 មានអ្នកដំណើរ សរុប ១៦២នាក់ ដោយក្នុងនោះ ក្រៅពីក្រុមការងារលើយន្តហោះ មានអ្នកដំណើរ ជាមនុស្សពេញវ័យ ១៣០នាក់ កុមារ ២៤នាក់ នេះបើយោងទៅតាម សេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា យន្តហោះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានបាត់ការទាក់ទង ជាមួយអ្នកបញ្ជាផ្លូវអាកាស ប្រចាំទីក្រុង ចាកាតា នៅវេលាម៉ោង ប្រមាណជា ៧ និង ២៤នាទី ព្រឹក ម៉ោងក្នុងតំបន់ ខណៈពេល ហោះកាត់តំបន់កោះ កាលីម៉ាន់តាន់ រួចមក៕

ព័ត៌មាន បន្ថែម Khmerload នឹងចុះផ្សាយបន្តបន្ទាប់ទៀត…

ចុចអាន៖ មានតំរុយ អំពីមូលហេតុ បាត់យន្តហោះ AirAsia QZ 8501 ហើយ! (UPDATE)

ចុចអាន៖ ព័ត៌មាន ជាក់លាក់បន្ថែម អំពីការបាត់យន្តហោះ AirAsia QZ8501 ព្រឹកមិញនេះ! (UPDATE)


ប្រភព៖ Yahoo

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម