កូនប្រុស របស់ ឈិន ឡុង អាចនឹង ជាប់ ក្នុងពន្ធនាគារ រយៈពេល ៣ឆ្នាំ

 
 

ចិន៖ លោក Jayee Chan ជាកូនប្រុសវ័យ ៣២ឆ្នាំ របស់តារាសម្តែងដ៏ល្បី លោក Jackie Chan ដែល ស្គាល់ថា ឈិន ឡុង ពេលនេះ ត្រូវបានជាប់ចោទពី បទល្មើសប្រើប្រាស់ គ្រឿងញៀន ហើយ នឹងអាច ប្រឈមមុខនឹងការ ជាប់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំទៀត ។

ក្នុងនោះបើតាម ភ្នាក់ងារជាតិជាន់ខ្ពស់ទទួលបន្ទុកលើការស៊ើបអង្កេត និងការកាត់ ទោស នៃប្រទេសចិន បានបញ្ជាក់ ដោយខ្លី តាមរយៈ បណ្តាញ សង្គមចិន Weibo ដោយបានលើកថា ពួកគេបាន ចាប់ផ្តើម ដំណើរការ តាមនីតិវិធី ដើម្បីធ្វើចំណាត់ការ លើរឿងក្តីរបស់ លោក Jaycess Chan លើបទល្មើស ការពារអ្នកដទៃ ឲ្យប្រើប្រាស់គ្រឿង ញៀន។

គួររំលឹកថា  លោក Jaycee ត្រូវបានឃាត់ខ្លួន កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែសីហា នៅក្នុងទី ក្រុងប៉េកាំង ពាក់ព័ន្ធនឹងករណី ប្រើប្រាស់ និងលាក់ ទុក គ្រឿងញៀន។ លោក Jaycee និង មិត្តភក្តិ ឈ្មោះថា Kai Ko ត្រូវបានធ្វើតេស្តហើយ លទ្ធផលឃើញថា ពួកគេពិតជាបាន ប្រើប្រាស់ គ្រឿងញៀន (កញ្ឆា) ពិតមែន។ ក្រោយមក ប៉ូលីស បានរកឃើញ កញ្ឆាប្រមាណ ១០០ក្រាម នៅក្នុងផ្ទះរបស់ Jaycee ក្នុងទីក្រុងប៉េកាំង ប្រទេស ចិន។

ក្នុងនោះ លោក Kai Ko ត្រូវបានដោះលែងវិញក្រោយពី ជាប់ឃុំរយៈពេល ១៤ថ្ងៃ ខណៈ លោក Jaycee កូនរបស់ ឈិន ឡុង ត្រូវបាន ប៉ូលីសដាក់ ឃុំឃាំងក្នុងពន្ធនាគារ តាំងពី ថ្ងៃចាប់ខ្លួន មកម៉្លេះ ។

គួរបញ្ជាក់ដែរថា លោក Jackie Chan វ័យ៦០ឆ្នាំ ដែលត្រូវបានតែងតាំង ជា “ឯកអគ្គរដ្ឋ ទូត សុច្ឆន្ទៈ ប្រឆាំងគ្រឿងញៀន” ក្នុងប្រទេសចិន កាលពីឆ្នាំ ២០០៩ ផងនោះ ក៏ ធ្លាប់ថ្លែងសូមទោស មហាជនតាម បណ្តាញសង្គម Weibo ទាំងក្តីអាម៉ាស់បំផុត បន្ទាប់ពី កូនប្រុសរបស់ លោក ជាប់ចោទពី បទពាក់ព័ន្ធប្រើប្រាស់ គ្រឿងញៀននេះ ផងដែរ ៕


លោក ឈិន ឡុង និង កូនប្រុស រូបថតកាលពីឆ្នាំ ២០០៩ នៅកីឡាដ្ឋានប៉េកាំង

ប្រភព CNN

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម