ថតរូប ជាមួយនឹង ហ៊ីត្លែរ ក្លែងក្លាយ ត្រូវ បង់ប្រាក់ ជិត១០០ ដុល្លារ អាមេរិក

 
 

កូសូវ៉ូ៖ បុរសជនជាតិ កូសូវ៉ូ ម្នាក់ដែលមាន មុខមាត់សឹងដូចគ្នា បេះបិទជាមួយ ហ៊ីត្លែរ ជឿជាក់ថា គាត់គឺ ហ៊ីត្លែរ ចាប់ជាតិ ហើយសព្វថ្ងៃ គាត់ចិញ្ចឹមជីវិត ដោយ ឲ្យភ្ញៀវទេសចរ ថតរូបគាត់ ដែលម្តងៗ ភ្ញៀវទេសចរ ត្រូវបង់ប្រាក់ ប្រមាណ ៦០ផោន ឬ ៩៣ ដុល្លារអាមេរិក។

ជារៀងរាល់ថ្ងៃបុរស ដែលមានឈ្មោះពិតថា Bizarre Emin Djinovci រូបនេះ បានដើរ ទៅមក នៅទីប្រជុំជន មួយនៅប្រទេស កូសូវ៉ូ ឈ្មោះ Mitrovica ជាមួយនឹងការទុក ពុកមាត់ ការសិត សក់វែក ចំហៀង ដូចទៅនឹងអតីត មេដឹកនាំអាល្លឺម៉ង់ ហ៊ី ត្លែរ បានធ្វើឲ្យមហាជនមាន ការចាប់អារម្មណ៍ លើរូបគាត់យ៉ាង ខ្លាំង។

Djinovci វ័យ៤៩ ឆ្នាំបានប្រាប់ឲ្យដឹងថា គាត់ពិតជាមាន មោទនភាពណាស់ ដែលមាន មុខមាត់ដូច ទៅនឹង ហ៊ី ត្លែរ។ រូបគាត់បានផ្លាស់ពី អាល្លឺម៉ង់ មកនៅ ប្រទេសកូសូវ៉ូ កាលពីឆ្នាំ ១៩៩៨ កន្លងទៅ កាលពីជំនាន់ ជួយឲ្យប្រទេស កូសូវ៉ូ ផ្តាច់ខ្លួនចេញពី ប្រទេស ស៊ែប (Serbia)។ បើសិនជាគាត់ ប្រកបរបរ បន្លំ ធ្វើត្រាប់ ហ៊ី ត្លែរ បែបនេះ នៅប្រទេសអាល្លឺម៉ង់ គាត់នឹងប្រឈមមុខ នឹងការចាប់ខ្លួន ដោយ សារ តែ នៅអាល្លឺម៉ង់ មានច្បាប់ ប្រឆាំងនឹងសកម្មភាព ទាំងឡាយណា ដែលពាក់ព័ន្ធ ជាមួយនឹង ក្រុម ណាស៊ី (Nazi) របស់ ហ៊ីត្លែរ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាននៅប្រទេសកូសូវ៉ូ បានផ្សាយថា ទង្វើរបស់ លោក Djinovci មិនមាន ខុសច្បាប់អ្វី នោះទេនៅ កូសូវ៉ូ ដោយសារតែវា គ្រាន់ជាការបង្ហាញ ពីគំនិតប្លែក ក្នុងការរកលុយចិញ្ចឹម ជីវិតរបស់គាត់ប៉ុណ្ណោះ៕


លោក Djinovci វ័យ៤៩ អះអាងថា គាត់គឺ ហ៊ី ត្លែរ ចាប់ជាតិ


ភ្ញៀវទេសចរ ណាដែលចង់ថតរូបគាត់ ឬថតជាមួយគាត់ត្រូវបង់លុយចំនួន ៩៣ ដុល្លារអាមេរិក


លោក ហ៊ី ត្លែរ មេដឹកនាំដ៏កាចសាហាវរបស់ អាល្លឺម៉ង់ ពីអតីតកាល     

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម