ជន​មិន​ស្គាល់​មុខ ​កាប់​ម្តាយ​ស្លាប់ និង​កូន​របួសធ្ងន់ ​សមត្ថ​កិច្ច​​សង្ស័យ ​ជា​រឿង​គំនុំ​ក្នុង​ មុខ​របរ​ទុច្ច​រិត

 
 

ខេត្តព្រៃវែង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ និងកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនមិនស្គាល់មុខលប ចូលកាប់ប្រហារ យ៉ាងព្រៃផ្សៃខណៈ អ្នកទាំង២កំពុងដេក លង់លក់នៅលើផ្ទះ ។សមត្ថកិច្ចសន្និដ្ឋានថា អំពើកាប់ប្រហារនេះ គឺជារឿងគំនុំ ដោយសារក្រោយ កើតហេតុ ទ្រព្យ សម្បត្តិ នៅក្នុងផ្ទះពុំមាន បាត់បង់អ្វីឡើយ ។

ឃាតកម្មដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ធ្នូ នៅក្នុងភូមិ ពោនលិច ឃុំជាច ស្រុកកំចាយមារ ។ ស្ត្រីរងគ្រោះ ជាម្តាយឈ្មោះ លន់ អៀវ អាយុ៤២ឆ្នាំ ត្រូវជនលើ្មសកាប់ រយះថ្ពាល់ខាងឆ្វេង និងដាច់បំពង់ក ស្លាប់ក្នុងថ្លុកឈាម ចំណែកកូន ប្រុសឈ្មោះ អុឹម សំណាង អាយុ១៦ឆ្នាំ ត្រូវជនល្មើសកាប់ ត្រូវថ្ងាសខាងឆ្វេង២ កន្លែង និងចំពីលើក្បាល១កន្លែង រងរបួសធ្ងន់បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ចំណែកក្រុមជនល្មើស ពុំត្រូវបានគេ ស្គាល់អត្តសញ្ញាណទេ ហើយក៏មិនដឹងថា មានគ្នាប៉ុន្មាននាក់ដែរ គ្រាន់តែដឹងថា អាវុធដែលជនល្មើស ប្រើសម្រាប់កាប់ប្រហារ ជនរងគ្រោះទាំង២នាក់ ម្តាយកូន គឺពូថៅ ។

ទាក់ទិននឹងហេតុការណ៍កាប់ប្រហារជនរងគ្រោះទាំង២នាក់ម្តាយ-កូន នេះ សមត្ថកិច្ចនិយាយថា មុន ពេលកើតហេតុ ជនរងគ្រោះកំពុងដេក នៅលើផ្ទះរបស់ខ្លួន ហើយជនល្មើសបាន លបឡើងទៅលើផ្ទះ ធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យស្ត្រី ជាម្តាយស្លាប់ភ្លាមៗ ។ បន្ទាប់មក ក៏បន្តកាប់កូនប្រុស ដែលដេកនៅក្បែរ គ្នានោះទៀត ត្រូវ៣កន្លែងបណ្តាល ឱ្យសន្លប់នៅលើគ្រែ ហើយទំនងជា ជនល្មើសស្មានថាឈ្មោះ អឹុម សំណាង ជាកូនស្លាប់ហើយ ទើបគេចខ្លួនទៅបាត់ ។ លុះប្រមាណជាជិត ១ម៉ោងក្រោយមក ពេលជនរងគ្រោះ អុឹម សំណាង ដឹងខ្លួន វិញ ក៏ស្រែកហៅឱ្យគេជួយ និងឮដល់អ្នកជិតខាង ទើបរាយការណ៍មក សមត្ថកិច្ចចុះទៅ ដល់កន្លែង កើតហេតុ នាំយកជនរងគ្រោះទៅ កាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។

លោកវរសេនីយ៍ឯក សេង សុភ័ក្ត្រ ស្នងការរងនគរបាលខេត្ត បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ  គឺជាមុខសញ្ញារកស៊ី លក់ម៉ូតូលឿន (ម៉ូតូដែលចោរលួច ឬប្លន់បាន) ដែលប្តីរបស់ស្ត្រី រងគ្រោះឈ្មោះ ឡាំ ឡាក់ បច្ចុប្បន្នកំពុងជាប់ឃុំ នៅពន្ធនាគារខេត្ត ពីបទប្លន់ ដោយសារ រួមគ្នាប្លន់អ្នកស្រុក កាលពីប៉ុន្មានឆ្នាំមុន ហើយត្រូវ ចាប់ខ្លួនបាន ។ កាលពីប៉ុន្មានខែមុន គ្រួសារមួយនេះត្រូវ ក្រុមចោរចូលប្លន់ យកម៉ូតូអស់ ១គ្រឿង ម្តងរួច មកហើយ ប៉ុន្តែពេលសមត្ថកិច្ច ចុះទៅស្រាវជ្រាវសួរនាំ ម្ចាស់ផ្ទះបាន គេចពីសមត្ថកិច្ច រហូតមិនព្រមប្រាប់ ព័ត៌មានឡើយ ។ លុះក្រោយមក ទើបសមត្ថកិច្ច ស្រាវជ្រាវដឹងថា ក្រុមចោរដែលប្លន់ នោះគឺជាក្រុមតែ១ ជាមួយនឹងម្ចាស់ផ្ទះនេះដែរ ហើយការប្លន់ពេលនោះ ទំនងជាការគំរាម ដែលស៊ីដាច់ម៉ូតូ មិនចែកគ្នា ទើបម្ចាស់ផ្ទះមិន ហ៊ានប្រាប់សមត្ថកិច្ច ព្រោះខ្លាចសមត្ថកិច្ច ស្រាវជ្រាវរក ឃើញពាក់ពន្ធ័ ដល់ខ្លួនឯង ។

ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចសនិ្នដ្ឋានថា អាចបណ្តាលមកពីរឿងក្បត់គ្នាម្តងហើយ ម្តងទៀត ទើបធ្វើឱ្យក្រុម ជនល្មើសខឹងក៏រៀប គម្រោងសម្លាប់ ចោលតែម្តង ។ទោះជាយ៉ាងណា ក៏ដោយ នេះគ្រាន់តែជា ការសន្និដ្ឋានជំហាន ដំបូងរបស់ សមត្ថកិច្ចប៉ុណ្ណោះ ប៉ុន្តែសាក្សី ដែល អាចបញ្ជាក់ការ ពិតបាន គឺមានតែជនរងគ្រោះ អុឹម សំណាង ម្នាក់ប៉ុណ្ណោះ ដែលរូបគេនៅក្នុង ហេតុការណ៍ នោះផ្ទាល់។ ប៉ុន្តែបច្ចុប្បន្ន នេះរូបគេកំពុង ព្យាបាលរបួស ហើយមិនទាន់អាច និយាយអ្វីបាននៅឡើយ ចំណែកសមត្ថកិច្ចក៏កំពុង រង់ចាំចម្លើយពី ជនរងគ្រោះជាកូនដែរ ទើបអាចកំណត់មុខ សញ្ញាឃាតករបាន ៕


សមត្ថកិច្ចពិនិត្យសពស្ត្រីដែលជនមិនស្គាល់មុខសម្លាប់

យុវជនជាកូនប្រុសដែលរងរបួសធ្ងន់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម