ឆេះ​ផ្ទះកោស​ជប់​ ១ ខ្នង ​​ទាំង​ព្រលឹម ស្លាប់កុមារ ​២ នាក់ យ៉ាង​អាណោច​អាធ័ម​

 
 

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ កុមារ២នាក់ត្រូវស្លាប់ ក្នុងអគ្គិភ័យមួយ កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី២៧ ធ្នូ ២០១៤ ស្ថិតនៅចំណុចភ្នំខៀវ ក្នុងក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយផ្ទះកោសជប់ ១ ខ្នង ត្រូវភ្លើងឆាបឆេះទាំងស្រុង ជំហានដំបូងត្រូវសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ។

ប្រភពបានឱ្យដឹងថា មានមនុស្ស ៦ នាក់ នៅក្នុងផ្ទះកើតហេតុខាងលើ ក្នុងនោះមាន ស្រី ៤ នាក់ ជានារីម៉ាស្សា និងម្ចាស់ផ្ទះឈ្មោះ ពុង ស្រី អូន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។ រីឯកុមារទាំង ២ ដែលបានបាត់បង់ជិវីត ម្នាក់ឈ្មោះចូវ ស្រ៊ឺ ភេទស្រី អាយុ៧ឆ្នាំ និងម្នាក់ទៀតឈ្មោះស៊ី ថា ភេទប្រុស អាយុ៩ឆ្នាំ ។

ប្រភពបន្តថា ក្នុងការជួយសង្គ្រោះនេះដែរ ត្រូវបានប្រើប្រាស់ រថយន្តពន្លត់ អស់ចំនួន៣គ្រឿង មានរថយន្តស្នងការ នគរបាលខេត្តចំនួន ២ គ្រឿង និងរថយន្តកំពង់ផែ ស្វ័យត ១ គ្រឿង ។ ចំណែកឯ ប្រភពក្រៅផ្លូវការ បានឱ្យដឹងថា ការឆាបឆេះនេះ គឺបណ្តាលមកពី ការទំនាស់ស្ត្រីកោសជប់ ជាមួយនឹង ភ្ញៀវបរទេសម្នាក់ ដោយភ្ញៀវបរទេសនោះ បានទាត់កំប៉ុងកោសជប់ បណ្តាលឱ្យឆាបឆេះតែម្តង ។

ទោះបីយ៉ាងណា យើងនៅពុំទាន់ដឹង ពីមូលហេតុច្បាស់ និងទំហំការខូចខាត អស់ប៉ុន្មាននោះ នៅឡើយទេ  ដោយសមត្ថកិច្ច កំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្ត ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព

រូបភាពដកស្រង់ពីហ្វេសប៊ុក






ប្រភព៖khmerload

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម