វិបត្តិគ្រួសារឈានដល់ ដំណាក់កាលធ្ងន់ធ្ងរ ហម ឈរ៉ា បង្ហោះរូបបង្ហូរទឹកភ្នែក តាមហ្វេសប៊ុក
រាជធានីភ្នំពេញ៖ តារាសម្តែងជើងចាស់ លោកហម ឈរ៉ា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្តាល អ្នកលេងហ្វេសប៊ុក បន្ទាប់ពីតារា រូបនេះ បានបង្ហោះរូបអង្គុយ កំសត់បង្ហូរទឹកភ្នែកនៅក្នុង គណនេយ្យ ហ្វេសប៊ុក របស់លោក កាលពីពេលថ្មីៗនេះ។
លោក ហម ឈរ៉ា បានបង្ហោះរូបភាពដ៏កំសត់មួយនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីច្បាស់លាស់ ឡើយ ធ្វើឲ្យមិត្តភក្តិក្នុងហ្វេសប៊ុក របស់ លោក សម្តែង ការភ្ញាក់ផ្អើល និងបានសួរដេញដោល ស្វែងរក ពីមូលហេតុពិត ខណៈពេលដែលមិត្តភក្តិ មួយចំនួនបានចាត់ទុក រូបភាព នោះគឺជាការសម្តែង ក្នុងខ្សែភាពយន្តទៅវិញ។
តារាសម្តែងរូបនេះ មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ ប៉ុន្តែបានអះអាងដោយខ្លីថា ជីវិតគឺវា ដូច្នេះ ហើយរូបលោកបានសុំទោស និងអរគុណដល់មិត្តភក្តិ ទាំងអស់គ្នាដែលជួយរំលែក ដោយ ក្នុងនោះលោក បានបញ្ជាក់ចុងក្រោយថា មនុស្សប្រុសមិនគួរ នឹងស្រស់ទឹកភ្នែក នោះទេ តែវាដល់ពេលវេលា មួយដែលមិនអាច នឹងទ្រាំបាន ។ ខ្ញុំបានប្រសើរ បន្តិចហើយ អរគុណ។
យ៉ាងណាក៏ដោយបើតាមការ បង្ហើបពីមិត្តភក្តិជិតស្និតរបស់លោកហម ឈរ៉ា ដែលស្ថិតក្នុងចង្កោមអ្នក សិល្បៈដូចគ្នានោះបានបញ្ជាក់ថា នេះមិនមែនជា ការសម្តែងដោយ ផ្ទុយទៅវិញវាជាការបង្ហូរ ទឹកភ្នែកពិតៗរបស់ លោកហម ឈរ៉ា ដោយសារតែលោក បានជួបវិបត្តិក្នុង គ្រួសារ រហូតឈានដល់ ដំណាក់កាល ធ្ងន់ធ្ងរ។
ជាមិត្តភក្តិជិតស្និត និងជាប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា លោកបានទូរស័ព្ទ សួរលោកហម ឈរ៉ា ដោយផ្ទាល់ ហើយលោកបានបញ្ជាក់ ប្រាប់មកវិញថា លោកពិតជាបានបង្ហោះ រូបបង្ហូរទឹកភ្នែក មែនដោយសារ តែលោកបាន ជួប វិបត្តិក្នុងគ្រួសាររហូតជិត តែដល់ផ្លូវបែកបាក់ ថែមទៀតផង។
យ៉ាងណា ក៏ដោយបើតាមការបញ្ជាក់ពីលោកសុះ ម៉ាច រហូតមកដល់ពេលនេះស្ថានភាពគ្រួសារ របស់លោក ហម ឈរ៉ា ទំនងជាបានវិវត្តន៍ មករកភាពប្រក្រតី ឡើងវិញហើយ បន្ទាប់រូបពីលោក ខិតខំ ពន្យល់ និងលួងចិត្តឲ្យពួកគាត់ សម្រួលគ្នាឡើងវិញ ៕
តារាសម្តែងជើងចាស់ លោក ហម ឈរ៉ា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!