បុរសម្នាក់រវល់ទៅទិញចំនីមាន់ផ្ញើរកូនប្រុស២នាក់ ឱ្យអ្នកជិតខាងជួយមើលត្រឡប់ មកវិញកូនលង់ទឹកប្រឡាយ ស្លាប់ទាំង២នាក់
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់នាំកូនទៅកសិដ្ឋានចិញ្ចឹមមាន់ហើយបានទុកកូនប្រុស២នាក់ ផ្ញើអ្នក ជិតខាងឱ្យជួយមើលដោយខ្លួន ជាប់រវល់ទៅទិញចំណីមាន់ ពេលត្រឡប់មក វិញកូន ប្រុស២នាក់ បានលង់ ទឹកស្លាប់ បាត់ទៅហើយ ។ សពក្មេងប្រុសទាំងពីរនាក់ ត្រូវ បានរក ឃើញ នៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៦ ខែធ្នូ២០១៤ នៅក្នុងប្រឡាយកសិដ្ឋាន ចិញ្ចឹមមាន់ ស្ថិតនៅក្នុង ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កុមារារងគ្រោះដែលលង់ទឹកស្លាប់២នាក់បងប្អូនបង្កើត១.ឈ្មោះ ថុល អាន អាយុ៥ឆ្នាំ ត្រូវជាបងប្រុស ច្បង ២.ឈ្មោះ ថុល ធាន អាយុ៣ឆ្នាំ ដែលមានឪពុកឈ្មោះ ចាន់ ថុល អាយុ៣៥ឆ្នាំ មានមុខរបរជាងជួសជុល ម៉ាស៊ីនកិនស្រូវ និងម្តាយ ឈ្មោះ គង់ ស្រីមុំ អាយុ៣៣ឆ្នាំ ដែល រស់នៅ ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមសម្តីម្តាយក្មេងរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលដែលកូនប្រុសលង់ទឹកស្លាប់ទាំង២នាក់គឺ ប្តីបានទៅធ្វើការ ជាងជួសជុលម៉ាស៊ីន កិនស្រូវហើយគាត់បាន នាំកូនប្រុស២នាក់ ទៅកសិដ្ឋាន ចិញ្ចឹមមាន់ ស្ថិតនៅខាងត្បូង វត្តព្រះពន្លាប្រមាណ ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ហើយពេលទៅដល់ កសិដ្ឋានប្តីរបស់ គាត់បានទុក កូនប្រុស២នាក់បងប្អូន នៅកសិដ្ឋាន ចិញ្ចឹមមាន់ និងបានផ្ញើរឱ្យអ្នកជិត ខាងជួយអើតមើល ។
បន្ទាប់មកគាត់ក៏បានជិះម៉ូតូឌុបកូនស្រីពៅទៅរកទិញចំណីមាន់និង ទិញម្ហូបនៅផ្សារ រយះពេលប្រមាណ ជិត១ម៉ោង ក៏បានត្រឡប់មកវិញ បាត់កូន ប្រុសទាំង២នាក់ ហើយបានសួរអ្នកខាង តែអ្នកជិតខាងឆ្លើយថា មិនបានឃើញក៏ផ្អើល ឆោឡោនិងនាំគ្នាដើររក ក៏ឃើញក្នុង ប្រឡាយ ទឹកល្អក់ ក៏មានការសង្ស័យ ហើយបាន ចុះទៅរាវរក ក៏ប្រទះឃើញកូនទាំងពីរ លក់ទឹកប្រឡាយ ជម្រៅមួយម៉ែត្រ កន្លះ ស្លាប់បាត់ទៅហើយ។
ក្រោយពេលរកកូនឃើញក្នុងប្រឡាយហើយបន្ទាប់មកបាននាំទៅពេទ្យហើយ ពេទ្យប្រាប់ថាក្មេងប្រុស ទាំងពីរបានដាច់ខ្យល់ស្លាប់ហើយ ។ ប៉ុន្តែអ្នកជិតនៅតែ មិនទាន់អស់ក៏បាន នាំគ្នាបង្កាត់ភ្លើងឆ្អើរតាម របៀបបុរាណតែកូនប្រុស ទាំង២នាក់នៅមិនដឹងខ្លួន ហើយបានរៀបចំ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិបី សង្កាត់ព្រះពន្លា៕
ក្មេងប្រុស២នាក់បងប្អូនលង់ទឹកប្រឡាយស្លាប់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!