ចាប់ខ្លួន​កូនបង្កើត និង​កូនប្រសារ​ចៅ សង្កាត់​ព្រែក​លៀបប​ញ្ជួ​ន​ទៅ​តុលា ការ​ ពាក់​ព័ន្ធ​ចេញ​សែកអត់​សាច់ ប្រាក់ជាង​៨០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

 
 

រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ធ្នូ កំលាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដែលជាកូនបង្កើត និងកូនប្រសារ ចៅសង្កាត់ព្រែកលៀបបញ្ជួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចេញ មូលប្បទាន បត្រ ចំនួន៨សន្លឹក អត់សាច់ប្រាក់ ដែលមានទឹកប្រាក់ ៨២ម៉ឺនដុល្លារអាមេរិក ។

ប្តីប្រពន្ធដែលសមត្តកិច្ចឃាត់ខ្លួនមានឈ្មោះម៉ម សិលា ភេទប្រុស អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ព្រាប សិរីសុភា អាយុ៣២ឆ្នាំ ត្រូវជាកូន បង្កើត ចៅសង្កាត់ព្រែកលៀប ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនកូនចៅសង្កាត់២នាក់ខាងលើនេះគឺដឹកនាំកំលាំងដោយលោក ឧត្តមសេនីយ៍ ប៉ុល រតនា អនុ ប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ដែលបានអនុវត្តតាមដីកា បង្គាប់ឲ្យនាំខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ តាមដីការបង្គាប់ឲ្យ នាំខ្លួននោះបានចោទ ប្រកាន់ពីបទចេញ មូលប្បទានបត្រ អត់សាច់ប្រាក់ ប្រព្រឹត្តកាល ពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដែលមានដើម បណ្តឹងឈ្មោះឌីណា ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ ធ្នូ អ្នកស្រី ព្រាប សិរីសុភា ត្រូវបាន បញ្ជួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីលោកចៅក្រម សាកសួរហើយ ក៏បានចេញ ដីកាឃុំខ្លួនអ្នកស្រីព្រាប សិរីសុភា ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។ ចំណែកលោក ម៉ម សិលា ជាប្តី នៅព្រឹកថ្ងៃទី២៦ធ្នូ បាននគរបាលព្រហ្មទណ្ឌ  ក្រសួងបញ្ជួនទៅ កាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរថា បានជាប់ពាក់ពន្ធក្នុង សំណុំរឿងជាមួយ ភរិយាដែរឬទេ តែក្រោយពី សាកសួរ អស់រយៈពេលជាច្រើន ម៉ោង បុរសជាប្តីត្រូវ បានលោកចៅក្រម អនុញ្ញាតឲ្យរួច ត្រឡប់វិលទៅផ្ទះវិញ ៕


លោកម៉ម សិលា និងភរិយា ព្រាប សិរីសុភា

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម