{Breaking News} កប៉ាល់ដឹក ទំនិញរបស់ កម្ពុជា លិចនៅក្នុង សមុទ្ររបស់ ប្រទេស ជប៉ុន

 
 


ជប៉ុន៖ ព័ត៌មាន ទាន់ហេតុការណ៍ មួយរបស់ប្រទេស ជប៉ុន បានបង្ហាញថា ទូកដឹកទំនិញ របស់ប្រទេស កម្ពុជា បានលិចបាត់នៅក្នុង តំបន់ Aomori ភាគខាងជើង របស់ប្រទេស ជប៉ុន និងបានបង្ក ឲ្យមានមនុស្ស ម្នាក់កំពុង បាត់ខ្លួន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ទូកដឹកទំនិញ ដែលមកពី ប្រទេសកម្ពុជា ឈ្មោះថា MING GUANG និងមានអ្នក ជិះនៅលើនោះ ចំនួន១០នាក់ ដែល៧នាក់ ជាជនជាតិចិន ២នាក់ជា ជនជាតិ បង់ក្លាដេស និង១នាក់ជា ជនជាតិកម្ពុជា បានលិចបាត់ ចូលក្នុងសមុទ្រ នៅក្បែរតំបន់ ឆ្នេរខ្សាច់ Aomori នៃប្រទេស ជប៉ុន កាលពីម៉ោង ៦ព្រឹក (ម៉ោងក្នុងប្រទេស ជប៉ុន) នាថ្ងៃនេះតែម្តង។

ចំពោះរបាយការណ៍ ជាជំហានដំបូង បានបង្ហាញថា ពេលនេះមនុស្សម្នាក់ បានបាត់ខ្លួន ហើយក្រុមសង្រ្គោះ កំពុងតែបន្ត ការស្វែងរក រីឯមនុស្ស ៩នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ តែ២នាក់ ក្នុងចំណោមនោះ កំពុងស្ថិតនៅ ក្នុងស្ថានភាព សន្លប់មិនដឹងខ្លួន។

យ៉ាងណាមិញ មូលហេតុ ដែលបណ្តាលឲ្យ ទូកដឹកទំនិញ នោះលិច មិនទាន់ត្រូវ បានបញ្ជាក់ឲ្យ នៅឡើយទេ។ ចំពោះព័ត៌មាន បន្ថែមខ្មែរឡូត នឹងធ្វើការ ផ្តល់ជូននៅ ពេលឆាប់ៗនេះ៕


រូបភាពតំណាង នៃកប៉ាល់ដឹក ទំនិញ

ប្រភព៖ ស៊ីនហួរ

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម