ភ្លើងឆេះស្មៅ ដើមព្រិច និងដើមឈើ តូចៗ លើភ្នំស្វាយ ផ្អើលនគរបាល និង ប្រជាពលរដ្ឋរួមគ្នា ជួយអន្ត រាគមន៍

 
 

-ស្នងការ ខេត្តបន្ទាយមានជ័យ ដាក់ល្បាតរថយន្ត ពន្លត់អគ្គិភ័យ ងាយស្រួល បាញ់ទប់ស្កាត់ ក្រែងភ្លើងឆេះ មកដល់ផ្ទះ ប្រជាពលរដ្ឋ នៅជើងភ្នំ

បន្ទាយមានជ័យ ៖ ដោយសារតែរដូវនេះ មានខ្យល់បក់ខ្លាំងៗ និងម្យ៉ាងទៀត មកពីសកម្មភាព របស់ មនុស្ស (បោះចោល កន្ទុយបារី ដុតព្រៃចាប់សត្វ...) តែងតែនាំឲ្យ មានគ្រោះអគ្គិភ័យ កើតឡើង ជាបន្ត បន្ទាប់ នៅក្នុង ភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យ កម្លាំងនគរបាល និងប្រជាពលរដ្ឋ បាន ចេញ ជួយអន្តរាគមន៍ គ្រប់ពេលវេលា មិនបង្អង់ទុកយូរ នោះឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើល ក្រោយពី ហេតុ ការណ៍ ភ្លើងឆេះ ស្មៅ ដើមព្រិច និងដើមឈើតូចៗ នៅលើភ្នំស្វាយ ស្ថិតនៅ កណ្តាលទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកើតឡើង។

បើភ្លើង ឆេះខ្លាំង នោះអាចនឹងរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅជើងភ្នំ ជាក់ជា មិនខានឡើយ ។ យ៉ាងណាក៏ដោយ កម្លាំងនគរបាល នៃការិយាល័យ ពន្លត់ អគ្គិភ័យ កម្លាំងនគរបាល មូលដ្ឋាន និងប្រជា ពលរដ្ឋ ជាច្រើននាក់ បានចេញ ជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ខ្លាចភ្លើងឆេះមកក្រោម ហើយអាច រីករាលដាល ដល់ផ្ទះ នៅតាមជើងភ្នំជាច្រើនខ្នងនោះ ។

ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម ដែលដឹកនាំកម្លាំង សមត្ថកិច្ច ចុះទៅបាញ់ពន្លត់ភ្លើង បានថ្លែង បញ្ជាក់ថា ក្រោយទទួលព័ត៌មាន នៃភ្លើង ឆេះស្មៅ ដើមព្រិច និងដើមឈើ តូចៗ នៅលើភ្នំស្វាយ ខណៈនៅតាមជើងភ្នំ មានផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងនោះ លោកបាន បញ្ជូន រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ។ រថយន្តទាំង២គ្រឿង នេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា ដើម្បីបាញ់ ស្កាត់ នៅខាងក្រោយផ្ទះ ប្រជាពលរដ្ឋ ដែលសំបូរទៅដោយស្មៅ និងដើមឈើតូចៗ ខណៈភ្លើងអាច ឆេះរីករាលដាល នៅពេលណាមួយ។

លោកឧត្តមសេនីយ៍ ស្នងការបាន បន្តបញ្ជាក់យ៉ាងដូច្នេះថា «ជាលទ្ធផល យើងអាចគ្រប់គ្រង សភាព ការណ៍ បានដោយជោគជ័យ ដោយយើង បានបាញ់ទឹក ស្កាត់ទឹក ជាច្រើនកន្លែង ហើយបងប្អូន ប្រជា ពលរដ្ឋ របស់យើង ពួកគាត់ក៏ បានចូលរួម យ៉ាងខ្លាំងផងដែរ»។

លោកស្នងការ ខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីវិធានការណ៍បន្ថែម ដោយត្រៀម រថយន្តបាញ់ ពន្លត់អគ្គិភ័យ ចំនួន២គ្រឿងផងដែរ នៅយប់ថ្ងៃដដែលនេះ ដើម្បីឲ្យល្បាត ងាយស្រួល បាញ់ពន្លត់ភ្លើង ទាន់ពេលវេលា បើសិនភ្លើង អាចឆេះរីករាលដាល ដល់ផ្ទះប្រជា ពលរដ្ឋនោះ ។

បើតាមលោកស្នងការ ភ្លើងបានឆេះ នៅលើកំពូលភ្នំ តែប៉ុណ្ណោះ មិនទាន់ឆេះ មកកាន់ផ្ទះ ប្រជាពលរដ្ឋ នៅខាងជើងភ្នំនោះទេ តែបើឆេះ កាន់តែ ខ្លាំងនោះ កម្លាំងនគរបាល របស់លោក នឹងចេញជួយអន្តរាគមន៍ ភ្លាមៗ ។

សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការ និងនគរបាល មូលដ្ឋាន បានចេញជួយអន្តរាគមន៍ បាញ់ ពន្លត់ភ្លើង ជាបន្តបន្ទាប់ ក្នុងហេតុការណ៍ ភ្លើងឆេះស្រូវ និងជញ្ជ្រាំងស្រូវ របស់ប្រជាកសិករ នៅតាមតំបន់មួយចំនួន តែជាលទ្ធផល មិនបណ្តាលឲ្យ មានការខូចខាត ធ្ងន់ធ្ងរនោះឡើយ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម