ដាក់គុកយុវជន ៣នាក់ អស់មួយជីវិត ក្រោយរួមគ្នា អារកសម្លាប់ស្ត្រី ថៅកែជនជាតិចិន

 
 

- តុលាការប្រកាសឲ្យ តាមចាប់ខ្លួន សយ សុភា និង យឹម វ៉ាន់ថា ដែលកំពុងគេចខ្លួន

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ និងសម្រេចដាក់គុកយុវជន ៣នាក់ អស់មួយ ជីវិតពីបទ «ឃាតកម្មគិតទុកជាមុន» បន្ទាប់ពីពួកគេបានរួមគ្នាអារកសម្លាប់ស្រ្តី ថៅកែជន ជាតិចិនម្នាក់ កាលពីថ្ងៃទី២ ខែឧស ភា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកតុប ឈុនហេង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ ដឹងថា កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៤ថា   ជនជាប់ចោទទាំង ៣នាក់ខាង លើនេះ មានឈ្មោះ ទី១-  ឈ្មោះ សយ ហ៊ូង ហៅង៉ែត ភេទប្រុស អាយុ ២៣ឆ្នាំ ទី២-ឈ្មោះ សយ សុភា ហៅ ភា ភេទប្រុស អាយុ ២១ឆ្នាំ និង ទី៣-ឈ្មោះ យឹម វ៉ាន់ថា ហៅ ពុំ ភេទប្រុស អាយុ ៣៨ឆ្នាំ។ ជនជាប់ចោទ សយ សុភា និង យឹម វ៉ានថា កំពុងរត់ គេចខ្លួន។ 

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ខាងលើនេះ ត្រូវបានប្រកាន់ពី តំណាងអយ្យការ អមសា លាដំបូងរាជធានីភ្នំពេញ ពីបទ«ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃ ក្រមព្រហ្ម ទណ្ឌកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី លី ចាំង (Li Zhang) អាយុ ៤៤ ឆ្នាំ ជាជនជាតិចិន ត្រូវបាន ក្រុមឃាតក ចាប់អារក សម្លាប់ កាលពីថ្ងៃទី២ ខែឧស ភា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ក្រោយការធ្វើឃាតនេះ ជនជាប់ចោទ  សយ ហ៊ូង ហៅង៉ែត ត្រូវបានចាប់ខ្លួន ដោយនគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤។ ចំណែកឯ ឈ្មោះ សយ សុភា និង ឈ្មោះ យឹម វ៉ាន់ ថា ហៅ ពុំ បានរត់គេចខ្លួន៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម