ធ្វើជាងសំណង់នៅភ្នំពេញ ត្រឡប់ មកស្រុក តខ្សែភ្លើងឆក់ស្លាប់
ខេត្តស្វាយរៀង ៖ បុរសជាងសំណងម្នាក់ ក្រោយពីត្រឡប់ ពីភ្នំពេញមកដល់ផ្ទះ ខណៈឃើញ ផ្ទះបាយរបស់ខ្លួន គ្មានភ្លើងអគ្គិសនី សម្រាប់បំភ្លឺ ក៏យកកន្ត្រៃ ទៅកាត់ខ្សែភ្លើងចាស់ ដែលមានស្រាប់ ក្នុងគោលបំណង រៀបចំប្រព័ន្ធភ្លើង ក្នុងផ្ទះបាយសាជាថ្មី តែដោយសារ ពេលកាត់នោះ មិនបានបិទបារ៉ែត ក៏បណ្តាលឱ្យ ឆក់ស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២៤ ធ្នូ ២០១៤ នៅភូមិរោទិ៏ ឃុំញរ ស្រុកកំពង់រោទិ៏។ បើតាមសម្តី របស់អ្នកជិតខាងម្នាក់ បានឱ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះ ខាំ ម៉ាន្នី អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះ សុខ ច្រឡឹង អាយុ៤៤ឆ្នាំ រស់នៅ ភូមិ-ឃុំខាងលើ មុខរបរជាជាងសំណង់ នៅទីក្រុងភ្នំពេញ ហើយទើបត្រឡប់ មកលេងផ្ទះ បានរយៈពេល ពីរថ្ងៃប៉ុណ្ណោះ ៕
សពជនរងគ្រោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!